header ads

Sponsor

ដោយ៖ អាម៉ាប៉ាប៉ាញ៉ូស

កំពង់ធំ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបារាយណ៍ បានបញ្ជាក់ប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១៥នេះថា ជនដៃដល់ ដែលបានព្រួតគ្នាវៃ និងបំផ្លាញរថយន្ត លោកបណ្ឌិត ស៊ុយ សារ៉េត ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅរាជធានីភ្នំពេញ ត្រូវបានចាប់ខ្លួនហើយ នៅវេលាម៉ោង ០៨នឹង៣០នាទីព្រឹកមិញនេះ នៅខណៈពេលដែលជនសង្ស័យនេះ បម្រុងនឹងឡើងជិះតាក់ស៊ីទៅភ្នំពេញវិញ ។

លោក វរសេនីយ៍ត្រី កែ កញ្ចនា អធិការរងនគរបាលស្រុកបារាយណ៍បានបញ្ចាក់ឲ្យដឹងថា កម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការខេត្តកំពង់ធំបានសហការនឹងនគរបាលស្រុកសន្ទុក និងស្រុកបារាយណ៍ នៅថ្ងៃទី ១៥ ខែមិនា ឆ្នាំ២០១៨ វេលាម៉ោង៨និង៣០នាទីព្រឹកនេះតែម្តង សមត្ថកិច្ចយើង បានឃាត់មុខសញ្ញាប្រើហឹង្សាវាយរថយន្តនៅទីក្រុងភ្នំពេញបាន០១នាក់ ដែលមាន ឈ្មោះ អាន ផល្លី ភេទប្រុស អាយុ34ឆ្នាំ រស់នៅភូមិ ក សង្កាត់ច្រាំចំរះ ខណ្ឌឬស្សីកែវ ក្រុងភ្នំពេញ មានប្រពន្ធឈ្មោះជៀន វណ្ណា មានកូន០២នាក់ប្រុស០១នាក់ និងស្រី០១នាក់ មុខរបររត់ម៉ូតូកង់បី ដែលបានរត់គេចខ្លួនមកស្នាក់នៅផ្ទះបង ក្នុងឃុំបឹងល្វា ស្រុកសន្ទុក កាលពីថ្ងៃទី១២ ខែ មិនា ឆ្នាំ២០១៨។

លោកអធិការរង បន្ថែមទៀតថា ដោយមានការសហការគ្នាយ៉ាងយកចិត្តទុកដាក់ ទីបំផុត កម្លាំងនគរបាលស្រុកបារាយណ៌ និងស្រុកសន្ទុក បានសហការគ្នា ឃាត់ខ្លួនជនសង្ស័យនេះ នៅឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ក្នុងខណៈពេលដែលមុខសញ្ញាជិះរត់យន្តម៉ាក់ស៊ាំយ៉ុងត្រឡប់ទៅភ្នំពេញវិញ ។បើតាមលោក វរសេនីយ៍ត្រី កែ កញ្ចនា ជនសង្ស័យ និងត្រូវចាប់បញ្ចូលទៅរាជធានីភ្នំពេញវិញនៅថ្ងៃនេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post