header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនជាតិចិនម្នាក់ ត្រូវបានកម្លាំងប្រជាការពារ និងកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញឃាត់ខ្លួន ខណៈដែលជនបរទេសរូបនោះ បានបង្ហោះdrone បំពាក់កាមេរ៉ាថតចាប់យកពីទិដ្ឋភាពនានា នៅតំបន់ហាមឃាត់ កាលពីវេលាម៉ោង៩៖៣០នាទីយប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ នៅចំណុចសួនវិមានឯករាជ្យ (ខាងលិចរូបសំណាក់ព្រះបរមរតនៈកោដ្ឋ) មហាវិថីសុរ៉ាម្រិត ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនបរទេសដែលឃាត់ខ្លួននេះឈ្មោះ Gan Lu ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរទេសចរ កាន់លិខិតឆ្លងដែនលេខE៤៩២៦៥១២៩ ស្នាក់នៅផ្ទះមិត្តភក្តិ លេខ១៧៩ ផ្លូវ២០០៤ ភូមិទ្រុងមាន់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាកើតហេតុ គេឃើញជនបរទេសម្នាក់ បានមកបង្ហោះយន្តហោះខ្នាតតូច ប្រភេទDrone នៅចំណុចកើតហេតុបានមួយសន្ទុះ ក៏ត្រូវបានកម្លាំងប្រជាការពារ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុខ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ដើម្បីធ្វើការសាកសួរ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា វត្ថុតាងដកហូតពីជនជាតិចិនរូបនោះ រួមមាន Droneមួយគ្រឿង ម៉ាក DJI Model GL ១០០A និងទូរស័ព្ទម៉ាកi phone៦pLus មួយគ្រឿង និងតេឡេបញ្ជា១គ្រឿង ។

បច្ចុប្បន្ន ជនជាតិចិនរូបនោះ រួមទាំងវត្ថុតាងបានបញ្ចូនទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ ដើម្បីចាត់ការតាមនីតិវិធីបន្តទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post