
កំពង់ចាមៈ ក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ ជិះកង់ទៅរៀនដូចសព្វមួយដង ប៉ុន្តែស្រាប់នៅថ្ងៃកើតហេតុ មិនឃើញត្រឡប់មកផ្ទះវិញ ម្ដាយមានការព្រួយបារម្ភ ក៏រត់ទៅប្ដឹងសមត្ថកិច្ចឲ្យជួយស្វែងរកកូនរបស់គាត់ផង។
បើតាមស្រ្តីជាម្ដាយឈ្មោះ យី ខឿន អាយុ៥៤ឆ្នាំ មានទីលំនៅភូមិអង្គរបានទី១ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ បានមករាយការណ៍ប្ដឹងសមត្ថកិច្ចថា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៦:៣០នាទី កូនស្រីរបស់គាត់ឈ្មោះ ផូ រីណា អាយុ១៥ឆ្នាំ បានជិះកង់មករៀននៅវិទ្យាល័យហ៊ុនសែនពាមជីកង ហើយបានបាត់ខ្លួនរហូតមកដល់ពេលនេះមិនទាន់ឃើញត្រឡប់មកផ្ទះវិញឡើយ។
ក្រោយទទួលបណ្ដឹងខាងលើ សមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវឃើញមានកង់១គ្រឿង និងសម្លៀកបំពាក់សិស្ស១កំប្លេ ផ្ញើនៅផ្ទះប្រជាពរដ្ឋនៅក្បែរសាលានោះ។ ដូច្នេះបើបងប្អូនណាបានឃើញក្មេងស្រី ដែលមានភិនភាគដូចក្នុងរូបខាងក្រោមសូមទំនាក់ទំនងតាមទូស័ព្ទលេខ០៩៧ ៨ ៧០៥ ៥២២(លោកអធិការស្រុកកងមាស)សូមអរគុណ!៕


