Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កាលពីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ កម្លាំងប៉ូលិសក្រសួងមហាផ្ទៃ សហការជាមួយសមត្ថកិច្ចមូលដ្ឋាន បានបើកប្រតិបត្តិការក្តៅគគុកតាមឃាត់ខ្លួនបាន ជនដៃដល់ម្នាក់ និងអ្នកទទួលផលចោរកម្មម្នាក់ ដែលពាក់ព័ន្ធក្នុងឃាតកម្មកាប់សម្លាប់ស្រ្តីម្នាក់ ញាត់ចូលធុងទឹកកក រួចទៅយកបោះចោលនៅគល់ស្ពានព្រះគន្លង ខេត្តកណ្តាល កាលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ដើមហេតុគឺមកពីផុងខ្លួនក្នុងភ្លើងល្បែង និងជំពាក់លុយគេច្រើន។

សូមទស្សនាវីដេអូសារភាព៖

ដោយឡែកកាលពីប៉ុន្មានមុននេះ ស្រាប់តែបែកធ្លាយរូបថត ដ៏គួឲ្យសង្ស័យមួយក្នុងបណ្តាញសង្គម ដែលបង្ហាញថា ឃាតករ ហាក់បានបន្លំធ្វើជាអ្នកបើកបរតាមផ្លូវ និងធ្វើជាមានការភ្ញាក់ផ្អើល ជិះចូលទៅមើលសាកសពនៅកន្លែងកើតហេតុ ជាមួយប្រជាពលរដ្ឋដ៏ទៃ និងកម្លាំងសមត្ថកិច្ច។ ការលើកឡើងបែបនេះ គឺដោយសារតែសំអាងថាបុរសក្នុងរូបថត មើលទៅគឺមានលក្ខណៈស្រដៀងទៅនឹងជនដៃដល់ ជាពិសេសគឺខោអាវ ប៉ុន្តែមិនមានការបញ្ជាក់ថាវាជាការពិត ជាភាពចែដន្យ ឬមួយគ្រាន់តែជាការសង្ស័យរបស់បុគ្គលមួយចំនួនក្នុងបណ្តាញសង្គមនោះឡើយ។ មើលរូបខាងក្រោម:

សូមទស្សនាវីដេអូត្រាប់ឡើងវិញពីការសម្លាប់ស្រ្តីរងគ្រោះញាត់ធុងទឹកកក៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor