header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

តារាសម្ដែង និងជាផលិតករ ផលិតវីដេអូអប់រំដ៍ល្បី លោក តាន់ គឹមសួរ ដែលមានរាងសង្ហារខ្ពស់ស្រលះ ត្រូវបានជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ចាប់បញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីម្សិលមិញវេលាម៉ោងប្រមាណ៣រសៀល ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ដោយសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន។

ក្នុងសភាពដៃជាប់ខ្នោះ និងមុខមានពាក់ម៉ាស ចុះពីរថយន្តកងរាជអាវុធហត្ថ យ៉ាងណាក៍ក្រុមការងារ និងអ្នកគាំទ្ររូបលោកកន្លងមក អាចបញ្ជាក់បានថា នោះគឺពិតជា រូប លោក តាន់ គឹមសួរ ពិតប្រាកដមែន។

អ្វីដែលប្រជាពលរដ្ឋគ្រប់រូប និងសង្គមមិនឲ្យតម្លៃគឺគ្រឿងញៀននេះឯង តែហេតុអ្វីបានជាបុគ្គលដែលតែងតែមានការអប់រំគេ បែរជាមកប្រព្រឹត្តិនូវអំពើបែបនេះទៅវិញ។

យ៉ាងណា លោក តាន់ គឹមសួរ កំពុងស្ថិតក្នុងការសាកសួរពីកម្លាំងជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៅឡើយ សម្រាប់ព័ត៌មានរឿងនេះយ៉ាងណានោះយើងនឹងជម្រាបជូននៅពេលក្រោយទៀត៕

លោក តាន់ គឹមសួរ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post