header ads

Sponsor

រិទ្ធី

 វត្តមានរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ ក្នុងកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលីពីថ្ងៃទី១៦-១៨ ខែមីនា ឆ្នាំ២០១៨ មានទាំងអ្នកគាំទ្រ ស្វាគមន៍ និងអ្នកបាតុកម្មប្រឆាំង។ តើចំនួនតើអ្នកគាំទ្រ ស្វាគមន៍ និងអ្នកបាតុកម្មប្រឆាំង ខាងណាច្រើនជាង?

នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ នេះ ជាថ្ងៃទី២ហើយដែលសម្តេច ហ៊ុន សែន មានវត្តមានលើទឹកដីទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។ បើយោងតាមហ្វេសប៊ុក សម្តេច ហ៊ុន សែន បានឱ្យដឹងថា៖ វត្តមានរបស់សម្តេច  ត្រូវបានស្វាគមន៍យ៉ាងគ្រឹកគគ្រេង និងកក់ក្តៅបំផុត ដោយបងប្អូនប្រជាពលរដ្ឋខ្មែរមកពីប្រទេស New Zealand និង ប្រទេស Australia ប៉ុន្តែមិនតួលេខច្បាស់លាស់តើអ្នកចូលរួមមានប្រមាណប៉ុន្មាននាក់នេះទេ។ តោះទៅមករូបភាព និងវិដេអូ អ្នកគាំទ្រទាំងអស់គ្នា៖

ចំណែកឯ អ្នកធ្វើបាតុកម្មប្រឆាំងនឹងវត្តមានសម្តេច ហ៊ុន សែន វិញ ត្រូវបានឱ្យដឹងថា៖ នៅព្រឹកនេះពលរដ្ឋខ្មែរបានមកជួបជុំគ្នាហើយ ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងលោក ហ៊ុន សែន ក្នុងការធ្វើបាតុកម្មនេះដែរក៏មានការទាមទារជាច្រើនចំណុះដូចជា៖ ឱ្យមានការដោះលែង លោក កឹម សុខា ដោះលែងអ្នកទោសមនសិការទាំងអស់ដែលកំពុងជាប់ឃុំ ព្រមទាំងអ្នកស្រី ទេព វន្នី ផងដែរ នឹងរកយុត្តិធម៍ ដល់អ្នកស្នេហាជាតិដែលបានគេលួចធ្វើឃាត ដូចជា លោក ជា វិជ្ជា លោក ឈុត វុទ្ធី លោក កែម ឡី និងអ្នកស្នេហាជាតិដទៃទៀតដែលត្រូវបានគេសម្លាប់ដោយអយុត្តិធម៌ 
ហើយក៏មានបញ្ហាជាច្រើនទៀតដែលបងប្អូនខ្មែរទាមទារ ឱ្យមានយុត្តិធម៌នៅក្នងសង្គមខ្មែរ។ ការធ្វើបាតុកម្មនេះដែរមិនមែនមានតែជនជាតិខ្មែរនោះទេ ជនជាតិដទៃក៏បានមកធ្វើបាតុកម្មផងដែរ។ អ្នកចូលរួមក៏មានតួលេខច្បាស់លាស់ដែរ ដូចនេះសូមអញ្ចើញទស្សនារូបភាព និងវិដេអូ ទាំងអស់គ្នា៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post