header ads

Sponsor

រិទ្ធី

កាលពីថ្ងៃម្សិលមិញ កញ្ញាស៊ិន ចាន់ពៅរ៉ូហ្សិត អតីតចៅសង្កាត់អូរចារ បច្ចុប្បន្នជាម្ចាស់ភោជនីយដ្ឋាន រ៉ូហ្សិត បានបង្ហោះរូបថតកញ្ញា១សន្លឹក អមដោយបុរស២នាក់មានពាក់វ៉ែនតាខ្មៅ មើលទៅហាក់ដូចជាអអ្គរក្សការពារកញ្ញាអ៊ីចឹង តែផ្ទុយទៅវិញ កញ្ញា រ៉ូហ្សិត បានសរសេរថា៖ បងប្រុសទាំងពីរមិនមែនអង្គរក្សការពារខ្ញុំទេណា តែបងប្រុសទាំងពីរគឺភ្ញៀវដែលអញ្ជើញមកពិសារនំបញ្ចុក។

កញ្ញារាងតូចច្រលឹងរូបនេះបន្ថែមថា៖ ខ្ញុំសូមអរគុណលោកពូ អ្នកមីងទាំងអស់គ្នា ដែលបានអញ្ជើញមកពិសារនំបញ្ចុកកម្ពុជា(សម្លរប្រហើរ) ជាពិសេសលោកពូដែលពិសារនំបញ្ចុកកម្ពុជាពីរចាន។

ទោះបីជារវល់នឹងមុខរបររកស៊ីយ៉ាងណាក៏ដោយ ក៏កញ្ញា មិនភ្លេចពីការងារសង្គម ដែលកញ្ញាធ្លាប់បានធ្វើតាំងពីពេលមុនមក តួយ៉ាងដូចជា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ បានយកកង់ពីរគ្រឿងដែលជាជំនួយរបស់អ្នកមីង Samet Noy ផ្តល់ជូនដល់កុមារដែលមានឪពុកម្តាយក្រីក្រ សម្រាប់ជិះទៅសាលារៀន។ កញ្ញា ចាន់ពៅរ៉ូហ្សិត សូមគោរពជូនពរអ្នកមីងមានសុខភាពមាំមួន អាយុយឺនយូរ ជួបតែសេចក្តីសុខសេចក្តីចម្រើន។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post