Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សេចក្ដីរាយការណ៍ពី​ភ្នាក់ងារ​ CAM POST បានឲ្យដឹងថា កាលពីវេលាម៉ោង​៤ និង១០នាទីល្ងាច ថ្ងៃអាទិត្យ ១០រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមីនា​ ឆ្នាំ​២០១៨នេះ បុរសបរទេសម្នាក់ បានលោតពីលើអគារជាន់ទី១៥ នៃ​ ធ្លាក់ពីលើអគារជាន់ទី១៥ នៃសណ្ឋាគារវី នៅតាមផ្លូវលេខ១១១ ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។​

ប្រភពពី​ម្ចាស់រ៉ឺម៉កម៉ូតូម្នាក់ដែលនៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យភ្នាក់ងារ CAM POST ដឹងថា ខណៈគាត់កំពុងនិយាយលេងជាមួយមិត្តភ័ក្តិនៅក្បែរនោះបានប្រហែល៥នាទី ក៏ឭសម្លេងផាំងលាន់ដូចរន្ទះ ស្រាប់តែគាត់ងាកទៅមើល ក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះឃើញ​មនុស្សធ្លាក់ពីលើអគារខុនដូរ ចំពីលើដំបូលរ៉ឺម៉ករបស់គាត់បណ្ដាលឲ្យគាបមនុស្សជាប់ដាច់សាច់ដៃជើងគួរឲ្យរន្ធត់ រួចក៏ផ្អើលឆោរឡោរឡើងតែម្ដង។

ប្រភពពីសន្តិសុខដែលយាមខុនដូរខាងលើបានប្រាប់ឲ្យ CAM POST ដឹងថា បុរសបរទេស​ខាងលើ មិនសូវដែលឃើញមុខចេញចូលខុនដូរនេះទេ តែមិនដឹងយ៉ាងម៉េច ស្រាប់តែនៅវេលាម៉ោងកើតហេតុខាងលើ​ បែរជាឃើញធ្លាក់ចុះមកពីជាន់ទី១៥ ចំរ៉ឺម៉កម៉ូតូដែលចតរង់ចាំដឹកភ្ញៀវនៅមុខខុនដូរបែបហ្នឹងសោះ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតហេតុ​រួចសាកសួរ និងទាក់ទងទៅសមត្ថកិច្ចជំនាញឲ្យចុះមកធ្វើ​កោសល្យវិច័យ​ ស្រាវជ្រាវ​រកមូលហេតុផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor