Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មានបងប្អូនជាពលរដ្ឋរងរបួសជាច្រើននាក់ ដែលបង្កដោយបុរសម្នាក់បើកបររថយន្តម៉ាក ហ្គិច ក្នុងល្បឿនលឿនបុករះជាច្រើនកន្លែង ចាប់ពីចំណុចម្ដុំវត្តទួល ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រហូតឃាត់បាននៅចំណុចផ្លូវលេខ២៦៥ កែងផ្លូវលេខ១៥៦ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពប្រជាពលរដ្ឋដែលបានដេញតាមរថយន្តបង្ក បានឲ្យដឹងថាមុនពេលកើតហេតុ ជនបង្កបានបើករថយន្តរបស់ខ្លួនម៉ាក ហ្គិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AP-9719 បុករះកន្លែងប៉ូមកង់ម៉ូតូឡាន បណ្ដាលឲ្យមានអ្នករងរបួសធ្ងន់២នាក់ ហើយម្ចាស់រថយន្ត បានព្យាយាមបើករត់គេច។ ពេលបងប្អូនប្រជាពលរដ្ឋឃើញដូចនេះ ក៏បាននាំគ្នាដេញតាមឃាត់រថយន្តបង្ក ដោយរថយន្តបានបើករត់ពេញរាជធានីភ្នំពេញ ពោលគឺបើកជុំវិញរង្វង់មូលវត្តភ្នំ ក្រឡឹងផ្សារធំថ្មី ឡើងមកស្តុបណានជីង សំដៅមកស្តុបនាងគង្ហីង រួចក៏បានបុករះប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរ រហូតដល់ចំណុចផ្លូវលេខ២៦៥ កែងផ្លូវលេខ១៥៦ ទើបរថយន្តបែកកង់ទៅមុខលែងរួច ត្រូវបានប្រជាពលរដ្ឋ វាយកម្ទេចរថយន្ត និងអ្នកបើកបរ បណ្ដាលឲ្យរងរបួសធ្ងន់។ ខណៈនោះកម្លាំងសមត្ថកិច្ចបានចុះមកអន្តរាគមន៍ និងទាក់ទងរថយន្តសង្គ្រោះបន្ទាន់យកទៅមន្ទីរពេទ្យ ភ្លាមៗតែម្ដង។

បច្ចុប្បន្នជនបង្កកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជន។ ចំណែករថយន្តត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកដើម្បីរងចាំការការដោះស្រាយនៅពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor