header ads

Sponsor

ដោយ៖ អាម៉ាប៉ាប៉ាញ៉ូស

(ភ្នំពេញ)៖ ក្នុងរបាយការណ៍អធិការដ្ឋានខណ្ឌដូនពេញ បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ ចាប់ពីម៉ោង០៧៖០០នាទីព្រឹក ដល់ម៉ោង១០៖០០នាទីយប់ កម្លាំងបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះអនុវត្តយុទ្ធនាការ ដោយធ្វើការឃាត់ម៉ូតូ និងរថយន្ត បើកបរបញ្ច្រាសទិសដៅចរាចរណ៍ ស្ថិតនៅរង្វង់មូលវិមានឯករាជ្យ និងវិថីព្រះសុរាម្រឹត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ដោយក្នុងនោះធ្វើការឃាត់យានយន្តសរុបបានចំនួន១៦គ្រឿង ក្នុងនោះរួមមាន៖ ម៉ូតូចំនួន១៤គ្រឿង​, រ៉ឺម៉ក់កង់បី១គ្រឿង​ និងរថយន្ត១គ្រឿង។

បច្ចុប្បន្នយានយន្តទាំងនោះ បានញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំ និងចាត់ការបន្តទៅតាម នីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post