header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កណ្ដាលៈ តាមការឲ្យ​ដឹងពីសមត្ថកិច្ចសពស្រ្តីរងគ្រោះ​ ដែលត្រូវជនមិនស្គាល់អត្តសញ្ញាណ​កាប់សម្លាប់យ៉ាងសុះសាច់​ រួចយកសពញាត់ចូល​ក្នុងធុងទឹកកក ដោយមានចាក់សោជាប់ពីខាងក្រៅ ហើយទៅប្លុងចោលនៅក្បែរស្ពានព្រែកតាមាក់ ពេលនេះត្រូវបានសមត្ថកិច្ច​ស្គាល់អត្តសញ្ញាណហើយ។

សមត្ថកិច្ច បានឲ្យដឹងថា សព​ស្រ្តីរងគ្រោះ ឈ្មោះ យឿន ធានី អាយុ២៩ឆ្នាំ មាន​ស្រុកកំណើត នៅភូមិក្រូចសើច ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម  ហើយ​បច្ចុប្បន្នសព ត្រូវបានគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតរួចរាល់ហើយ ប៉ុន្តែសមត្ថកិច្ចមិនអាចបញ្ជាក់ពីមូលហេតុ ថាផ្ដើមចេញពីករណីអ្វីនៅឡើយទេ។ ដោយឡែកជនដៃដល់ ពេលនេះសមត្ថកិច្ចជំនាញកំពុងដុតដៃដុតជើងស្វែងរកតាមចាប់ខ្លួន ដើម្បីយកផ្តន្ទាទោសឲ្យខានតែបាន។

សូមបញ្ជាក់ថា មានការភ្ញាក់ផ្អើលឡើង និងគួរឲ្យរន្ធត់យ៉ាងខ្លាំង បន្ទាប់ពីប្រជាពលរដ្ឋបានប្រទះឃើញសពស្ត្រីវ័យក្មេងម្នាក់ ត្រូវជនមិនស្គាល់អត្តសញ្ញាណកាប់សម្លាប់ទាំងអាក្រាតកាយ ហើយញាត់ចូលក្នុងធុងទឹកកកពណ៌ទឹកក្រូច យកមកផ្លុងទម្លាក់ចោល ថែមចាក់សោជាប់ផងដែរ។

ហេតុការ​ណ៍ភ្ញាក់ផ្អើលនេះ កើតឡើងនៅរសៀលថ្ងៃទី១៦ មីនា ឆ្នាំ២០១៨នេះ នៅចំណុចជិតគល់ស្ពានព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ក្រោយហេតុការណ៍ប្រទះឃើញភ្លាមៗ កម្លាំងសមត្ថកិច្ចចម្រុះមានទាំងនគរបាល និងកម្លាំងអាវុធហត្ថ កំពុងចុះត្រួតពិនិត្យ និងធ្វើកោសលវិច័យស្វែងរកតម្រុយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post