
នាថ្ងៃទី ១៤ ខែមីនានេះ ក្រសួងអប់រំ យុវជន និងកីឡាបានជូនដំណឹងល្អសម្រាប់ការអញ្ជើញមកទទួលសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី០៦ សីហា ២០១២
ដូច្នឹងបេក្ខជនដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៦ សីហា ២០១២ អាចមកទទួលយកសញ្ញាបត្រ ពីមន្ទីរអប់រំ យុវជន និងកីឡា រាជធានី/ខេត្ត បន្ទាប់ពីមន្ទីរអប់រំ យុវជន និងកីឡា រាជធានី/ខេត្ត មកទទួលសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅនាយកដ្ឋានកិច្ចការប្រឡង ។
