header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ តុលាការកំពូល នាថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ បានបើកសវនាការលើសំណុំរឿងរបស់ទណ្ឌិត សម រង្សុី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដោយចោទពីបទ បរិហារកេរ្តិ៍ ជាសាធារណៈ និង បទញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គមតាមមាត្រា ៣០៥ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ។

សវនាការនេះដែរ ត្រូវបានលោកមេធាវី សំ សុគង់ ដាក់ពាក្យសុំព្យារពេលសវនាការសិន ដោយសារលោកមានបញ្ហាសុខភាព ដែលត្រូវទៅព្យាបាលនៅប្រទេសថៃ។ ប៉ុន្តែមេធាវី សំ សុគង់ បានដាក់សារណាការពារកូនក្តីរួចហើយ ដូច្នេះ ចៅក្រមក៏បានសម្រេចមិនលើកសវនាការនេះ ដោយសម្រេចបន្តសវនាការនេះតាមនីតិវិធី។

នាពេលសវនាការលោក គី តិច មេធាវីតំណាងដោយអណាត់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើសេចក្តីសន្និដ្ឋានតបនឹងសារណារបស់មេធាវី សំ សុគង់ ការពារសិទ្ធិឲ្យជនជាប់ចោទ សម រង្សុី មួយចំនួនរួច ក៏បានស្នើសុំឲ្យលោកចៅក្រមសម្រេចតម្កល់សាដីកាសាលាឧទ្ធរណ៍ទាំងមូលជាធរមាន។

តំណាងមហាអយ្យការលោក ឈួន ចាន់ថា ធ្វើសេចក្តីសន្និដ្ឋានក៏ស្នើសុំឲ្យលោស្រីចៅក្រមសម្រេចតម្កល់សាដីកាសាលាឧទ្ធរណ៍ទាំហមូល។

បន្ទាប់ពីបញ្ចប់សវនាការរួចលោកស្រីចៅក្រមក៏បានថយទៅពិចារណាជាងកន្លះម៉ោងរួចក៏បានសម្រេចប្រកាសសាដីកា គឺទី១.ទទួលបណ្តឹងសារទុក្ខរបស់មេធាវី សំ សុគង់ ធ្វើត្រូវតាមទម្រង់ច្បាប់ដែលអាចយកមកបើកសបនាការជំនុំជម្រះបាន ទី២.បដិសេធបណ្តឹងសារទុក្ខរបស់មេធាវី សំ សុគង់ និងទី៣.សម្រេចតម្កល់សាដីកាសាលាឧទ្ធរណ៍ទុក្ខជាបានការដដែល។

កន្លងទៅសាលាឧទ្ធរណ៍ និងសាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសលោក សម រង្សុី អតីតប្រធានគណបក្សសង្គ្រោះជាតិឲ្យជាប់ពន្ធនាគារ ១ឆ្នាំ៨ខែពិន័យប្រាក់១០លានរៀល និង សងសំណង ១០០រៀលទៅឲ្យដើមបណ្តឹងរដ្ឋប្បវេណី ចំពោះករណី ចោទប្រកាន់ រាជរដ្ឋាភិបាល កម្ពុជាថា នៅពីក្រោយខ្នង នៃអំពើឃាតកម្មបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី ។

មេធាវីដើមបណ្ដឹងបានចាត់ទុកការលើកឡើងរបស់ទណ្ឌិតសម រង្សី ថាជាការញុះញង់ក្នុងចេតនាបង្កចលាចលបង្កើតភាពវឹកវរដល់សង្គមជាតិ ដែលករណីបែបនេះមិនអាចលើកលែងឲ្យបានឡើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post