header ads

Sponsor

រិទ្ធី

យោងតាមការចុះផ្សាយក្នុងហ្វេសប៊ុកសម្តេច បានឱ្យដឹងថា៖ នៅព្រឹកថ្ងៃទី ១៦ មីនា ឆ្នាំ ២០១៨ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកដល់សណ្ឋាគារស្នាក់នៅក្នុងទីក្រុងស៊ីដនី (Sydney, Australia) ប្រទេសអូស្រ្តាលី ដោយសុវត្ថិភាពហើយ ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី ចាប់ពីថ្ងៃទី ១៦-១៨ ខែមីនា ឆ្នាំ២០១៨។

ក្នុងពេលអញ្ជើញមកដល់ព្រលានយន្តហោះទីក្រុងស៊ីដនីកាលពីព្រឹកមិញនេះ គឺមានមន្រ្តីនៃរដ្ឋាភិបាលអូស្រ្តាលី និងមន្រ្តីស្ថានទូតខ្មែរជាច្រើននាក់មកទទួលស្វាគមន៍សម្តេចប្រមុខដឹកនាំ។ នៅឯសណ្ឋាគារវិញក៏មានបងប្អូនខ្មែរមកពីប្រទេស New Zealand និង Australia ជាច្រើននាក់បានមកទទួលស្វាគមន៍ សម្តេចតេជោ ប្រកបដោយការគោរពស្រឡាញ់ នឹងនឹករឮកដ៏ជ្រាលជ្រៅបំផុត។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជួបប្រជុំទ្វេភាគីជាមួយ លោក Malcolm Turnbull នាយករដ្ឋមន្រ្តី ប្រទេសអូស្រា្តលី នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ ហើយបន្ទាប់មក សម្តេចតេជោ នឹងអញ្ជើញជួបប្រជុំជាមួយ លោក Jeremy Johnson ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មអូស្រ្តាលីផងដែរ។

នៅចុងបញ្ចប់នៃកម្មវិធីល្ងាចថ្ងៃនេះគឺ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ Australia និងបងប្អូនមកពីប្រទេស New Zealand ប្រមាណ៨០០ នាក់។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post