header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មហាជនជាច្រើនកំពុងតែតក់ស្លុត នឹងអំពើឃាតកម្មដ៏សាហាវមួយដោយស្រ្តីម្នាក់ត្រូវគេសម្លាប់ ញាត់ចូលធុងទឹកកក រួចយកទៅបោះចោលនៅគល់ស្ពានព្រះគន្លង កាលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨។

មើលទៅករណីនេះហាក់ដូចជារន្ធត់ពេក ស្រាប់តែ កាលពីម្សិលមិញ ផលិតករម្នាក់ប្រចាំផលិតកម្មថោន គឺលោក ឃុន ធារិទ្ធ បានសរសេរសារមួយទាក់ទងនឹងឃាតកម្មខាងលើ ដោយសុំយោបល់ពីប្រិយមិត្តទាំងអស់ថា អាចទេប្រសិនបើលោកចង់យករឿងពិតនៃករណីខាងលើ មកធ្វើជា ខ្សែវីដេអូខ្លី បែបកំសត់ និងអប់រំ ដាក់បញ្ចូលក្នុងបទចម្រៀងថ្មីរបស់ តារាចម្រៀង ខេម ដែលមានចំណងជើងថា “អ្នកណាអោយអូនទៅ​ ” (Black Valentine) ។

ក្នុងនោះ លោក ឃុន ធារិទ្ធ បានបង្ហោះសាររៀបរាប់យ៉ាងដូច្នេះថា:

តើយល់យ៉ាងណាបើខ្ញុំចង់យកសាច់រឿងដែលកក្រើកក្រុងភ្នំពេញ​ សំលាប់ស្ត្រីញាត់ចូលធុងទឹកកក​ មកធ្វើជាShort Film បែបកំសត់​ ឃាតកម្ម នឹងអប់រំ​ សំរាប់បទ​ អ្នកណាអោយអូនទៅ​ (Black Valentine) របស់បងខេម?
អ្នកអាចចូលទៅខាងក្រោម linkរបស់បទនេះស្តាប់បាន​

វីដេអូ

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post