header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កម្សាន្តៈ មកទល់ពេលនេះ តារាចម្រៀងលំដាប់ជួរមុខ មាស សុខសោភា បានតាំងជំហរមុតមាំមិនទាន់ចាកចេញពីទ្រនំចាស់ទៅផលិតកម្មណាក្រៅពី ថោន ឡើយ បើទោះកន្លងមក លេចឮថា នាងគិតចង់ប្តូរទ្រនំ។ ក្នុងនាមជាតារាចម្រៀងឈរលើលំដាប់ជួរមុខ មាស សុខសោភា រមែងរំលេចស្ទីលប្លែកៗ ហើយមួយរយៈនេះ ការតែងកាយវិញ ទំនើបបញ្ចេញសាច់ខ្ចី ធ្វើឲ្យអ្នកចូលចិត្តនាង ហាក់ប្លែកអារម្មណ៍។

បើទោះជា មាស សុខសោភា មិនមែនជាអ្នកជាប់ឈ្មោះ ជាតារាស្រីនិយមសម្ញែងភាពសិចស៊ីបញ្ចេញសាច់មែន ប៉ុន្តែបើឲ្យគិតថា នាងមិនហ៊ានថតរូប ឬសម្តែងលក្ខណៈឈុតឆាកតាមចម្រៀងយេរៗ គឺមើលទៅ មាស សុខសោភា ពិតជាមិនខ្លាចនឹងសម្ញែងមែន។ មើលរូបថតមួយរយៈនេះ តារាចម្រៀងសំឡេងបត់បែនតាមគ្រប់ចង្វាក់រូបនេះ បានបង្ហាញ គឺមើលទៅអាចថា ពិតជាមិនចាញ់គេឡើយ ខណៈដែលតារាចម្រៀងស្រីកំពូលបែបយុវវ័យផ្សេងទៀត កម្រនឹងបង្ហាញ។

មាស សុខសោភា ធ្លាប់លើកបង្ហាញរួចហើយកន្លងមក ដោយនាងអះអាងថា ស្លៀកពាក់បែបយេរៗ សិចស៊ីទៅតាមបរិយាកាស ដែលត្រូវបញ្ចេញ មិនមែនចេះតែនឹកឃើញទេ។ នាងថា តាំងពីដើមមក មិនមែនទើបតែថ្មីៗនេះទេ ដែលហ៊ានបញ្ចេញ គឺយូរដែរហើយ ក៏មិនមែនអ្វីលើសជ្រុលស្របពេលយើងក៏ដឹងថា ធ្វើសុទ្ធតែមានកម្រិតដែរ។ ធម្មតាសិល្បៈ បើយើងប្លែកគេតាមដានណាស់ ប៉ុន្តែនាងក៏មិនចោលអ្វី ដែលជារបស់យើង និងពេញចិត្តបង្ហាញជានិច្ច។

មាស សុខសោភា ឃើញមានបទចម្រៀងបែបចង្វាក់ប្រពៃណីខ្មែរ ប្រចាំផលិតកម្ម ថោន ច្រៀងពិរោះណាស់ចាប់ជាគូជាមួយ ខេម ចេនសាយចៃ ឃុំឃុយ ដូចជា បទ "អួតទាំងបងអួតទាំងប្អូន" បទ "អោយអត់ស្រលះទៅ" ជាដើម ជាចង្វាក់ខ្មែរ អាចរាំលេងសប្បាយបាន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post