header ads

Sponsor

ដោយ៖ អាម៉ាប៉ាប៉ាញ៉ូស

តាកែវ៖អគ្គស្នងការរងនគរបាលជាតិ នាយឧត្តមសេនីយ៍ សួស អង្គារ៍ បានធ្វើការដាស់តឿន នឹងក្រើនរំលឹកដល់ មន្រ្តីនគរបាលយុត្តិធម៌គ្រប់ផែនទាំងអស់ត្រូវតែ ពិនិត្យមើលរាលជនបរទេសទាំងឡាយ ណាដែលចូលមកប្រទេសកម្ពុជាគ្រប់រូបភាព ។

ថ្លែងនៅក្នុង ពិធីបិទសន្និបាតបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ នារសៀលថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ សួស អង្គារ៍ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងថា ករណីដែលមានជនបរទេសដែលចូលមកស្នាក់នៅក្នុងដែនសមត្ថកិច្ច គឺមន្ត្រីនគរបាលរបស់យើង មានកាតព្វកិច្ចត្រូវដឹងឲ្យបានច្បាស់ពីការចេញចូល ឬស្នាក់នៅនេះ ពីព្រោះជនបរទេសមួយចំនួនបាន ការចូលមកស្នាក់នៅរបស់គេ គឺមានបំណងប្រព្រឹត្តនូវអ្វីមួយនៅក្នុងទឹកដីរបស់យើង។ ដូច្នេះហើយ ក្នុងនាមយើងជាអាជ្ញាធរដែនដី និងជាការពារនូវសុខសន្តិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាប្រទេសជាតិ យើងត្រូវតែដឹងរាល់សកម្មភាពរបស់ពួកអោយច្បាស់ ដើម្បីងាយស្រួលទប់ស្កាត់ នៅពេលមានបញ្ហាណាមួយកើត ដោយយើងមិនបានដឹងនោះ ។

 អគ្គស្នងការរងនគរបាលជាតិបានបន្តថា ការដឹងនូវរាល់សកម្មភាពរបស់ជនបរទេសនេះ វាជាគន្លឹះមួយយ៉ាងល្អក្នុងការក្តោបក្តាប់នូវស្ថានការណ៍ឬបញ្ហាជាច្រើនបាន ព្រោះកន្លងមកយើងបានដឹងហើយថា មានជនបរទេសមួយចំនួន ដែលបានចេញចូលមកស្នាក់នៅក្នុងប្រទេសរបស់យើង ពួកគេបានបង្កបញ្ហាជាច្រើនដូចបានដឹងហើយថា មានករណីចាប់ជំរិតតាមប្រព័ន្ធបច្ចេកវិទ្យា  ដែលកម្លាំងសម្ថកិច្ចនគរបាលជាតិរបស់បានធ្វើការបង្រ្កាបនិងចាប់ពីពេលកន្លងទៅថ្មីនេះឯង។

អគ្គស្នងការរងនគរបាលជាតិបានមានប្រសាសន៏បន្តថា បញ្ហាក្ដាប់ពត៌មានក្នុងមូលដ្ឋានរបស់ខ្លួនពិតជាមានសារៈសំខាន់ក្នុងនាមយើងជាសមត្ថកិច្ច។ បើសមត្ថកិច្ចណាមួយមិនយកចឹត្តទុកដាក់និងត្រូវដាក់វិន័យកងកំលាំងហើយបើមន្រ្តីណាដឹងខ្លួនថាគ្មានសមត្ថភាពទេគួដាក់ពាក្យសុំលាលែងពីការងារតែម្ដង ដើម្បីដាក់ជំនួសអ្នកមានសមត្ថភាពទៅធ្វើការជំនួសវិញ។

នៅក្នុងឱកាសនោះនាយឧត្តមសេនីយ៍ សួស អង្គារ៍ ក៏បានណែនាំអោយមន្រ្តីនគរបាលទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំបំពេញភារកិច្ចទៅតាមជំនាញរៀងៗខ្លួន ត្រូវពង្រឹងវិន័យ កម្លាំងវេនប្រចាំការ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការអន្តរាគមន៍ ក៏ដូចជាការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ស្រពតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ជាពិសេសមន្ត្រីនគរបាលទាំងអស់ត្រូវធ្វើជាគំរូក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post