Sponsor
រិទ្ធី

សៀមរាប​៖ នៅ​ព្រឹក​ថ្ងៃទី​២១ ខែមីនា ឆ្នាំ២០១៨ នេះ ជា​​ព្រឹត្តិការណ៍​ថ្ងៃ​រះ​ចំ​កំពូល​ប្រាង្គ​កណ្តាល​នៃ​ប្រាសាទអង្គរវត្ត​ប៉ុន្តែព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ត្រូវបានរំខានដោយសារភ្លៀងធ្លាក់ ធ្វើឱ្យប្រជាពលរដ្ឋ​ខ្មែរ និង​ភ្ញៀវទេសចរ​ជាច្រើន​ខកខាន​ក្នុង​ការមើល​ព្រឹត្តិការណ៍​នេះ​។​ ភ្លៀង​បានចាប់ផ្តើម​ធ្លាក់នៅ​ប្រហែល​ម៉ោង៤​ទៀបភ្លឺ​ ​បន្ត​រហូតមកដល់​ម៉ោងជាង ៧​ព្រឹក​។ តែ​គេ​សង្កេតឃើញ​មាន​ភ្ញៀវទេសចរ​ជាច្រើន បាន​ឈរ​កាន់​ឆត្រ​ក្រោម​ដំណក់ទឹកភ្លៀង​តាម​បណ្តោយ​ផ្លូវ​ស្ពាន​ហាល ដែលរង់​ចាំមើល​ព្រឹត្តិការណ៍​ដ៏​កម្រ​នេះ​។​

សូមបញ្ជាក់ថា ព្រឹត្តិការណ៍​នេះ​តែង​កើតឡើង​២​ដង​ជា​រៀងរាល់ឆ្នាំ ដោយ​លើកទីមួយ កើត​នៅ​អំឡុង​ខែមីនា និង​លើក​ទី​ពីរ នៅ​អំឡុង​ខែកញ្ញា​។ បើតាមលោក អ៊ឹម សុខ​រិទ្ធី អនុប្រធាន​មជ្ឈមណ្ឌល​អន្តរជាតិ ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បានប្រាប់ថា ​ក្រៅពី​កើត​ព្រឹត្តិការណ៍​ថ្ងៃ​រះ​ចំ​កំពូល​ប្រាសាទអង្គរវត្ត​នេះហើយ ជា​រៀងរាល់​ឆ្នាំមាន​ព្រឹត្តិការណ៍​មួយទៀត គឺ​ពេល​វេលាយប់​វែង​ជាង​ថ្ងៃ និង​ថ្ងៃ​វែង​ជាង​យប់​។ ពេលយប់​វែង​ជាង​ថ្ងៃ កើតឡើង​នៅ​ថ្ងៃទី​២១ ខែធ្នូ ហើយ​ថ្ងៃ​វែង​ជាង​យប់ កើតឡើង​នៅ​ថ្ងៃទី២១ ខែមិថុនា​។ 

​ព្រឹត្តិការណ៍ដ៏អស្ចារ្យ​នេះ មិនមែន​បាតុភូត​ចៃដន្យ​នោះទេ​ បើយោងតាម​ការសិក្សា​ស្រាវជ្រាវ​របស់​អ្នកជំនាញ​កន្លងមក វា​ត្រូវបាន​បុព្វបុរស​ដែល​សាងសង់​អង្គរវត្ត បាន​គុណគូរ​យ៉ាងច្បាស់ គឺ​សង់​តម្រូវឱ្យ​កើត​ព្រឹត្តិការណ៍​នេះ​តែម្តង តាមរយៈ​ការស្វែងយល់ អំពី​ទំនាក់ទំនង​រវាង​សំណង់ ស្ថាបត្យកម្ម និង​វិស័យ​តារាសាស្ត្រ​។ ​ភស្ដុតាង​នេះហើយ ដែល​អ្នកស្រាវជ្រាវ​យក​មក​បញ្ជាក់​ពី​មូលហេតុ ដែល​ដូនតា​សង់​អង្គរ​បែរមុខ​ទៅ​ទិស​ខាងលិច​ គេ​នឹង​មិនអាច​ឃើញ​ព្រឹត្តិការណ៍​ខាងលើ​បាន​នោះទេ ប្រសិនបើ​អង្គរវត្ត​សង់​បែរ​ទៅ​ទិសខាងកើត​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor