header ads

Sponsor

រិទ្ធី

សម្តេច ហ៊ុន សែន រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអរគុណ បងប្អូនជនរួមជាតិដែលរស់នៅក្នុងប្រទេសអូស្រ្តាលី​ និងញ៉ូនហ្សៀលែន ទាំងអស់ដែលបានមកទទួលស្វាគមន៍សម្តេច ក្នុងពេលមកចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលីពីថ្ងៃទី១៦-១៨ ខែមីនា ឆ្នាំ២០១៨។ បងប្អូនបានលើកមុខមាត់កម្ពុជាឱ្យអណ្តែតខ្ពស់លើឆាកអន្តរជាតិ ហើយទន្ទឹមនឹងនេះ គឺបានលើកទឹកចិត្តសម្តេច ដើម្បីបន្តអភិវឌ្ឍន៍កម្ពុជាអោយកាន់តែរីកចម្រើន។

សម្តេច ហ៊ុន សែន ដែលកាន់អំណាចជាង៣០ឆ្នាំ បានបញ្ជាក់ថា៖ កាលពីម្សិលមិញនេះ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Malcolm Turnbull ក៏បានបញ្ជាក់ច្បាស់អំពីជំហរគាំទ្រពេញទំហឹងរបស់អូស្រ្តាលីក្នុងការបន្តសហប្រតិបត្តិការជាមួយកម្ពុជាដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិយើង ក្នុងនោះរួមទាំងការផ្តល់ជំនួយអភិវឌ្ឍន៍ប្រមាណជាង ៨៧ លានដុល្លារមកកម្ពុជាទៀតផង។ ក្នុងនាមតំណាងឱ្យកម្ពុជា សម្តេចក៏សូមអរគុណរដ្ឋាភិបាល​ និងប្រជាពលរដ្ឋអូស្រ្តាលី​ និងសូមជូនពរបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជួបតែសេចក្តីសុខ និងសំណាងទាំងអស់គ្នា។

សម្តេចតេជោ បានបន្ថែមថា៖ នៅថ្ងៃទី២ នេះ បងប្អូនប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនកុះករបានអញ្ជើញមកពីប្រទេស New Zealand និង Australia មកឈររង់ចាំទទួលស្វាគមន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅមុខកន្លែងស្នាក់នៅ Shangri-La Hotel នៅថ្ងៃទី ១៧ មីនា ឆ្នាំ ២០១៨។ នេះគឺបានបង្ហាញអោយឃើញច្បាស់អំពីទឹកចិត្តគោរពស្រឡាញ់នឹករឮកដ៏ជ្រាលជ្រៅបំផុតរបស់បងប្អូនប្រជាពលរដ្ឋខ្មែររស់នៅប្រទេសក្រៅ។ សូមជូនពរបងប្អូនជនរួមជាតិទាំំងក្នុងនិងក្រៅប្រទេសជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post