Sponsor
រិទ្ធី

លោក មុត ចាន់ថា ជំនួយការលោក កឹម សុខា បានប្រាប់ពី មនោគមវិជ្ជា គោលការណ៍ និងទស្សនវិស័យរបស់ ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ តាមបណ្តាញសង្គមហ្វេសប៊ុក មានដូចជាគឺ៖

-ខ្មែរតែមួយ គឺឯកភាពជាតិ -មិនទុកខ្មែរណា ឬក្រុមណាមួយ ទោះមានគំនិតផ្ទុយ ជាសត្រូវ -អហិង្សា -មិនរើសអើងនិន្នាការនយោបាយ និងជាតិសាសន៍ ឬជនជាតិ

-មិនគុំកួន មិនសងសឹក -មិនប្រើភាសាអសីលធម៌ និងអសុរោះ បង្កឲ្យមានការឈឺចាប់ -ខ្មែររួមគ្នាគិត និងរួមគ្នាកសាងជាតិដោយតម្កល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ និងមនុស្សគ្រប់រូបទទួលបានផលប្រយោជន៍ស្មើគ្នាពីការអភិវឌ្ឍ។

-គោរពប្រតិបត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដោយឈរលើគោលការណ៍សមភាព -លើកស្ទួយ និងការពារសិទ្ធិមនុស្សក្នុងរដ្ឋធម្មនុញ្ញ និងកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិ -សហប្រតិបត្តិការដោយឈរលើគោលការណ៍ស្មើមុខស្មើមាត់ ឯករាជ្យភាព អព្យក្រិត និងរក្សាការពារផលប្រយោជន៍ជាតិ ជាអាទិ បូរណភាពទឹកដី អធិបតេយ្យ និងភាពដែលមិនអាចរំលោភបំពានបាន។ល។

ជំនួយការរូបនេះ បន្ថែមថា៖ ឯកឧត្តម កឹម សុខា គោរពប្រតិបត្តិតាមព្រះពុទ្ធសាសនា និងពុទ្ធឱវាទយ៉ាងខ្ជាប់ខ្ខួន ក្នុងជីវភាពឯកជន និងជីវភាពនយោបាយ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor