
តាមរយៈគណនី លោកវិល្លាម ដែលអ្នកលេងហ្វេសប៊ុក បានស្គាល់ ថាជាអ្នកវិភាគបញ្ហាសង្គមដ៍មានប្រជាប្រិយភាព បានផូសរូបមួយសន្លឹកនិយាយទាក់ទងនឹងបងប្អូនដែលលេងហ្វេសប៊ុក ហាក់មិនមានការខ្វល់ខ្វាយនឹងបញ្ហាជារួមសោះ តែបែរជាចាប់អារម្មណ៍នឹងបញ្ហាបុគ្គលទៅវិញ ។ ក្នុងនោះលោកបានថ្លែងថា ៖
រឿងជាតិទឹកដីមិនថ្លែងយោបល់ នាំគ្នាទៅខ្វល់រឿងគ្រួសារគេ 😂 វប្បធម៌ខ្លួនមានមិនខំថែទេ ទៅរាំក្បាច់ឆ្កែក្បាច់ក្ងោកឆ្កួតអស់ រឿងអត់ប្រយោជន៍តាមដានដោះស្រាយ បេីរឿងសប្បាយស្គាល់គ្មានចន្លោះ បេីរឿងទឹកដីព្រៃឈេីដែនកោះ រលាយអីរលាយចុះគ្មានយកក្បាលគិត

រយៈពេលប៉ុន្មានម៉ោងសោះមានអ្នកគាំទ្រយ៉ាងច្រើនកុះករ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះគឺ រូបដ៍សង្ហាររបស់លោកមួយសន្លឹកនេះ គឺម៉ាកខ្សែក្រវ៉ាត់ Stefano Ricci ដែលដូចនឹងសម្ដេច តេជោ ប្រមុខរដ្ឋាភិបាលកម្ពុជា និងអ្នកឧកញ៉ាផ្សេងៗទៀត ។ បើតាមតម្លៃលោកអ្នកអាចនឹងភ្ញាក់ផ្អើល គឺចាប់ពី ៥០០០ដុល្លារ ដល់ ២០០០០ដុល្លារ អាស្រ័យលើការដាំពេជ្រ ឬអត់។


សូមជម្រាបជូនថា លោក វិល្លាម មិនមែនតែជាអ្នកវិភាគប៉ុណ្ណោះទេ តែលោកក៍ជាពាណិជ្ជករមួយរូបផងដែរ ដែលតែងតែមានមុខក្នុងការចូលរួមការងារសង្គម និងជួយប្រជាពលរដ្ឋដោយមិនខ្វល់ពីអាយុជីវិត ហើយលោកកន្លងមកក៍ធ្លាប់បាននិយាយប្រាប់ផងដែរថា សម្ភារៈទាំងអស់នេះ វាមិនស្មេីនឹងតម្លៃបេះដូងអាយុ ជីវិត និងពេលវេលាដែលគាត់ស្ម័គ្រចិត្ត ជួយដោះស្រាយបញ្ហាសង្គមនោះទេ ការពិតវាគ្មានតម្លៃទាល់តែសោះបេីធៀបនឹងតម្លៃបេះដូងក្នុងភាពជាខ្មែរចេះស្រលាញ់គ្នាអត់ឱន និងអធ្យាស្រ័យឲ្យគ្នា ។



