header ads

Sponsor

ដោយ៖ អាម៉ាប៉ាប៉ាញ៉ូស

ខេត្តកំពង់ធំ៖ ក្មេងប្រុសវ័យ ១៤ឆ្នាំម្នាក់ បានស្លាប់ គួរឲ្យសង្វែក ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង កាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០១៨ ស្ថិតលើបណ្តោយ ផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិទួលសាលា ឃុំចុងដូង ស្រុកបារាយណ៌ ខេត្តកំពង់ធំ។

បើយោងតាមការបញ្ជាក់ពីសាក្សីដែបានឃើញហេតុការណ៍ នៅកន្លែងកើតហេតុប្រាប់អោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ដំបូងគេឃើញរថយន្តកូរ៉េពណ៍សរពាក់ស្លាកលេខ កំពង់ចាម 3A-3702 បើកបរដោយឈ្មោះ ទឹម ភ័ស្ត ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិស្តើងជ័យ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ( ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ) បានបើកបរនៅក្នុងទិសដៅពីត្បូងទៅជើងស្របទិសគ្នាជាមួយនិងម៉ូតូម៉ាកC125ពណ៍ខ្មៅ ពាក់ស្លាកលេខ កណ្ដាល1L-4679 បើកបរដោយឈ្មោះ កែវ រិនភេទប្រុស អាយុ៧៣ឆ្នាំ រស់នៅភូមិប្រនាគ ឃុំចើងដើង ស្រុកបារាយណខេត្តកំពង់ធំ នៅក្នុងស្ថានភាពរថយន្តដឹកទារបើកបរនៅខាងស្តាំដៃរបស់គេហើយ ចំណែកម៉ូតូជនរងគ្រោះ គឺគាត់ជិះនៅខាងឆ្វេងដៃនោះទេ ស្រាប់តែមកដល់ចំនុចកើតហេតុខាងលើ ម៉ូតូក៏បានបើកបត់ទៅរកខាងស្តាំដៃវិញ ក៏ត្រូវរថយន្តបុកពេញទំហឹងតែម្តង ធ្វើឲ្យជីតារងរបួសធ្ងន់ ខណៈកំពុងតែជិះម៉ូតូឌុបចៅឈ្មោះ កែវ ស្នា ភេទប្រុសអាយុ១៤ឆ្នាំរស់នៅភូមិជាមួយគ្នា បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ ក្រោយហេតុការណ៍នេះ រថយន្តខំប្រឹងបើករត់គេច ប៉ុន្តែសមត្ថកិច្ចបានដេញតាមចាប់បាននៅចំណុចមាត់ស្ទឹង ក្នុងភូមិបញ្ញាជី ឃុំត្បូងក្រពើ ស្រុកសន្ទុក ចំណែកជនរងគ្រោះបញ្ជូនទៅសង្គ្រោះនៅបន្ទីពេទ្យបង្អែកបារាយណ៌សន្ទុក។

សូមបញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្តាលមកពីភាគីខាងម៉ូតូបើកបត់ស្តាំឆ្លងថ្នល់ដោយខ្វះការប្រុងប្រយ័ត្ន បច្ចុប្បន្នវត្ថុតាងត្រូវបានកំម្លាំងជំនាញយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកបារាយណ៌ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post