Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ត្បូងឃ្មុំៈ ដើម​ជ្រៃ​ដ៏​ធំ​១ដើម​ ដែល​ក្រុមឈ្មួញ​បាន​ទិញ​ពី​អ្នកស្រុក​នៅ​ភូមិ​ជើង ឃុំ​ជាំ ស្រុក​មេមត់ ក្នុង​តម្លៃ​១.០០០​ដុល្លារ និងបម្រុង​លួច​ដឹក​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ តាម​ច្រក​ព្រំដែន​ក្នុង​ ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ​​ តែ​សំណាង​អាក្រក់​ព្រះ​មិន​ជួយ​ គឺ​ដឹក​យក​ទៅ​មិន​រួច​ ដោយ​ត្រូវ​បាក់​រថយន្ត​ ហើយ​ទម្លាក់​ចោល​នៅ​ជិត​មាត់​ច្រក​ព្រំដែន​ កាល​ពី​ចុង​ខែ​តុលា ឆ្នាំ២០១៧ ​កន្លងទៅ​ ដោយប្រជាពលរដ្ឋ ចាត់​ទុក​ថាមាន​បារមី​ពូកែ​ស័ក្តិសិទ្ធិ​ កុំអីបោលទៅស្រុកយួនបាត់ទៅហើយ។

ដើមជ្រៃដ៍ធំ១ដើមនេះត្រូវបានលោក លី​ ឡេង​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​ត្បូងឃ្មុំ​ ចាត់តាំង​ឲ្យ​​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ ស្ទូច​ដឹកយក​ទៅ​ធ្វើការ​ដាំដុះ​ឡើង​វិញ​ នៅ​ក្នុង​​ស្នាក់​ការ​គណបក្ស​ប្រជា​ជន​កម្ពុជា​​ ស្រុក​ត្បូងឃ្មុំ ស្ថិត​នៅ​ឃុំ​ជី​រោទ៍​ទី​២ កាលពីថ្ងៃ​ទី​២៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧ កន្លងទៅ។

រហូតមកដល់ពេលនេះ ដើមជ្រៃដ៍ធំមួយដើមនេះ ចាប់ផ្ដើមលូតលាស់ស្លឹក ពណ៌ខៀវស្រងាត់ហើយ ហើយនៅ​រសៀល​ថ្ងៃ​ទី​០១ មីនា ឆ្នាំ២០១៨នេះ ក៏​មានការ​ប្រារព្ធ​ពិធី​លេងភ្លេង​ពិណពាទ្យដើម្បី​ថ្វាយ​ដល់​ម្ចាស់​ទឹក ​ម្ចាស់​ដី​បារមី​ជ្រៃ​ធំ ​ដើម្បី​សុំ​សេចក្តីសុខ សម្រាប់​ពលរដ្ឋ​ក្នុង​ខេត្ត​ទាំងមូល។

ដំបូងទោះបីជា​អ្នក​បើករថយន្ត​ស្ទូច​ ​ប្រើ​គ្រប់​វិធីសាស្ត្រ​យ៉ាងណា​ក៍ដោយ ​ក៏​មិន​អាច​ស្ទូច​ដើមជ្រៃធំមួយនេះបានដែរ ក៏​បានអុជធូប​បែ​បន់​ថា ​ប្រសិនបើ​ម្ចាស់​ទឹក​ម្ចាស់​ដី​ឲ្យ​ស្ទូច​ដើម​ជ្រៃ​នេះ​យក​ទៅ​ដាំ ដុះ​បាន​ល្អ​ នឹង​លេងភ្លេង​ពិណពាទ្យ​ថ្វាយ​នៅ​ពេល​ក្រោយ នេះបើតាមការបញ្ជាក់ពីលោក គឹ​ម ឈុ​ន​លី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ត្បូងឃ្មុំ ។

រូបភាពកាលពីចុងខែតុលា ឆ្នាំ២០១៧ កន្លងទៅ

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor