Sponsor
រិទ្ធី

នាថ្ងៃចុងសប្តាហ៍ លោក ព្រាប កុលនាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាដែលកំពុងមានបេសកកម្មនៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី បានសរសេរកំនាព្យពីប្រទេសកម្ពុជា អានចប់ស្ទើរទប់ទឹកភ្នែកមិនបាន ចង់ដឹងថាកំនាព្យមានអត្ថន័យនិងខ្លឹមសារយ៉ាងណា សូមអានទាំងអស់គ្នា៖

ខ្ញុំឈរលើភ្នំ បេះដូងលួចយំ អាណិតខេមរា ពេលឃើញសាសន៍គេ ច្រើនទ្វីបលោកា ចេះសាមគ្គីគ្នា សាងមាតុភូមិ។
គេអភិវឌ្ឃន៍ ក្រោមនីតិរដ្ឋ សុចរិតទៀងត្រង់ គោរពសិទ្ធិ មនុស្សលោកជាធំ និងចេះរៀបចំ បម្រើការពារ។ ឯប្រទេសខ្ញុំ មន្ត្រីតូចធំ ភាគច្រើនប៉ែងគ្នា ដណ្តើមមុខមាត់ កិបកេងតាមងារ ចែកផលលាភគ្នា មិនខ្វល់ពីរាស្ត្រ។ ខ្លះច្បាមយកដី ខ្លះលក់ឈើព្រៃ ហិនហោចវិនាស ខ្លះជួញគ្រឿងញៀន បំផ្លាញសតិ ដើម្បីតែប្រាក់ និងភាពហឺហា។

ឯបណ្ឌិតខ្លះ ចំណេះក្រែលក្រាស់ ខ្វះមនសិការ ពោលពាក្យបំភាន់ អ្នកខ្សត់វិជ្ជា បកស្រាយការពារ ទង្វើទុច្ចរិត។ ពលរដ្ឋជាច្រើន ទទួលព័ត៌មាន ​ ភាគច្រើនមិនពិត ព្រោះគេបំភាន់ ឃោសនាប្រឌិត ធ្វើឲ្យស្អប់មិត្ត ឈ្លោះខ្មែរគ្នាឯង។ ខ្មែរយើងស្អប់គ្នា ព្រោះមាននិន្នា បក្សពួកផ្សេងៗ បរទេសត្រេកអរ ព្រោះបានចំណេញ ឯខ្មែរយើងវិញ ខាតបង់គ្រប់យ៉ាង។ ចូរភ្ញាក់ខ្លួនឡើង បងប្អូនខ្មែរយើង ឈប់ផ្អៀងទៅម្ខាង ត្រូវសាមគ្គីគ្នា លើកស្ទួលជាតិយើង ឲ្យបានថ្កុំថ្កើង សុខសាន្តរៀងអើយ!

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor