Sponsor
រិទ្ធី

ជប៉ុនចាប់ផ្តើមតួនាទីជាប្រពៃណីរបស់ខ្លួន ស្វែងរកដំណោះស្រាយបញ្ហានយោបាយនៅកម្ពុជា!

តំណាងអចិន្រ្តៃយ៍នៃប្រទេសជប៉ុន ប្រចាំក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (UN) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ បានថ្លែងថា៖ “ជប៉ុនបន្តសន្ទនាជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងបង្កើតឲ្យមានការសន្ទនានយោបាយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធានា និងបង្កើតឱ្យមានលំហរដោយសេរី ឈានទៅរកការបោះឆ្នោត នៅខែកក្កដា ឆ្នាំ២០១៨ ដែលឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជា។ ជប៉ុនក៏បានរំឮកពីកិច្ចខិតខំប្រឹងប្រែងបន្តរបស់ខ្លួន ចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ២៣ តុលា ១៩៩១ និងបានបង្ហាញពីក្តីសង្ឃឹមថាខ្លួនអាចជួយដល់ស្ថានការណ៍បច្ចុប្បន្ន។ នេះបើយោងតាមការឱ្យពីលោក មុត ចាន់ថា ជំនួយការលោក កឹម សុខា។

បន្ទាប់មក នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ម្សិលមិញ លោក Kentaro Sonoura ទីប្រឹក្សានាយករដ្ឋមន្រ្ដីជប៉ុន បានមកបំពេញទស្សនកិច្ចបន្ទាន់មួយនៅកម្ពុជា និងបានជួបជាមួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ លោក Kentaro Sonoura បានស្នើឱ្យរាជរដ្ឋាភិបាលនៃកគណបក្សកាន់អំណាចបើកឲ្យមានលទ្ធភាពចរចា ឬ សន្ទនាជាមួយគណបក្សសង្រ្គោះជាតិ សំដៅធានាឱ្យមានការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ នៅកម្ពុជា។

ជាភាសាអង់គ្លេស៖ Japan stressed that it is in dialogue with the Cambodian govt with an aim to provide political dialogue of all relevant stake holders, as well as free space for civil society, so that the July elections can express the willingness of the Cambodian people; it was recalling its continuous efforts since the peace agreements and expressed hope that it can help in the situation.

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor