header ads

Sponsor

ដោយ៖ វណ្ណា

ក្រ​ចេះ​ ៖​ ​បន្ទា​ប់​ពីប្រ​ជា​ពល​រ​ដ្ឋលើ​កគ្នា​ត​វ៉ានិ​ង​​​មាន​​​ផ្ទុះ​​អំ​ពើហិ​ង្សា​​មួ​យ​​បាន​​​ផ្ទុះឡើ​ង​​រ​វា​ង​​អា​ជ្ញាធ​រ ​និ​ង​​ប្រ​ជាព​ល​រដ្ឋ​ នៅ​​​ឃុំ​​២​​ធ្នូ​ ស្រុ​ក​​ស្នូ​ល​ ខេ​ត្តក្រ​ចេះ​ កា​ល​ពី​​រសៀ​ល​​ម្សិ​ល​មិញ​ ខ​ណៈ​​ក​ម្លាំ​ង​​សម​ត្ថ​កិច្ច​​និ​ង​អាជ្ញា​ធរ​ ​ព្យាយា​ម​​បំ​បែក​​​ប្រជា​ព​ល​រដ្ឋ​​ដែ​ល​​នាំ​គ្នា​​បិ​ទ​ផ្លូវ​​​ជាតិ​​លេ​ខ​​៧​៦​ ចំ​នួ​ន​​៣​​ក​ន្លែង​ ក្រោ​យ​ពី​​សម​ត្ថ​កិច្ច​ច​ម្រុះ​​ក្រោ​ម​​កា​រ​ដឹ​កនាំ​​រ​ប​ស់លោ​ក​ ជា​ ​សុ​​ភ័​​ក្រ​ ​ព្រះរា​ជ​អាជ្ញា​រ​ង​​អ​ម​​សា​លាដំ​បូ​ង​​ខេ​ត្តក្រ​ចេះ​ ចុះ​ទៅ​​រុះ​រើ​​សំ​ណង់​​​តូច​ៗ​​រ​បស់​​​ពួក​គា​ត់​​ស្ថិ​តនៅ​ក្នុង​​​ក្រុម​ហ៊ុ​នចំ​ការ​កៅ​ស៊ូ​​មេម​ត់​ ។​​

បន្ទាប់មក ​កាសែ​ត​​ភ្នំ​ពេ​ញ​​ប៉ុស្តិ៍​បា​ន​​ចុះ​ផ្សាយ​​​ថា ​បា​តុភា​ព​​នៃ​​អំ​ពើហិ​ង្សានោះ ​​ប​ណ្តាល​​​ឲ្យ​​ពល​រ​ដ្ឋ​​៦​​នា​ក់​​បា​ន​​ស្លាប់​ និ​ង​​រ​ង​របួ​ស​​ជា​ង​​៤០​​នា​ក់​ ដែល​​​ព័ត៌​មា​ន​​នេះ​​ផ្ទុយ​​​ពី​​ការ​​ពិ​ត​​ទាំ​ងស្រុ​ង​ ។​​

​​ភ្លា​ម​ៗ​​នោះ ​រ​ដ្ឋបា​ល​​ខេ​ត្តក្រ​ចេះ​ បា​នចេ​ញ​​នូ​វ​​សេ​ចក្តី​ថ្លែ​ងកា​រណ៍​​មួ​យ ​ដោ​យ​​ប្រកា​ស​​ទា​ត់ចោ​ល ​ព័ត៌​មាន​​​ដែល​​​បាន​​ចុះ​ផ្សា​យ​​ក្នុ​ង​​កាសែ​ត​​ភ្នំ​ពេ​ញ​​ប៉ុ​ស្តិ៍ ​។ ​តាម​​​សេច​ក្តីថ្លែ​ង​ការ​ណ៍​​រ​ដ្ឋបា​ល​​​ខេត្ត​ក្រ​ចេះ​​បា​ន​​អះអា​ង​ថា ​ព្រឹត្តិ​កា​រណ៍​​​ផ្ទុះ​​ហិ​ង្សា​​នោះ​​ពុំ​​​មាន​​​ពល​រដ្ឋ​​ណា​​​ម្នាក់​​ស្លា​ប់​​នោះ​ឡើយ​ ​ដោយ​​មា​ន​តែ​​ព​ល​រ​ដ្ឋ​​២​​នា​ក់​​ប៉ុ​ណ្ណោះ ​ដែ​ល​​រ​ងរ​បួស​ ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post