
រតនគិរីៈ ក្មេងប្រុសវ័យ១៥ម្នាក់ ត្រូវបានប៉ូលិសវាយខ្នោះ ក្រោយពីរូបគេ បានយកម្រាមដៃទៅរុកចូលតំបន់ហាមឃាត់ (ប្រដាប់ភេទ) កុមារីរងគ្រោះអាយុទើបតែ៧ឆ្នាំ។
ហេតុការណ៍ដែលនឹកស្មានមិនដល់មួយនេះ បានកើតឡើងកាលពីវេលាម៉ោង៧៖២៧នាទីថ្ងៃអាទិត្យ ៣រោជ ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨ នៅក្រោមផ្ទះ ស្ថិតនៅក្នុងភូមិតាវែង ឃុំតាវែង ស្រុកតាវែង ខេត្តរតនគិរី។
ជនសង្ស័យឈ្មោះ ហឿន សុផលរ៉ាប់ អាយុ១៥ឆ្នាំ សិស្ស។ ចំណែកកុមារីរងគ្រោះឈ្មោះ ភ.ភ អាយុ៧ឆ្នាំ។ អ្នកទាំងពីររស់នៅភូមិឃុំកើតហេតុខាងលើ។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ បានធ្វើសកម្មភាពចាប់ក្មេងស្រីរងគ្រោះ នៅក្នុងបន្ទប់ទឹកក្រោយផ្ទះ ហើយធ្វើសកម្មភាពយកចង្អុលដៃខាងឆ្វេងលូកប្រដាប់ភេទក្មេងរងគ្រោះ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកតាវែង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

