
កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត អតីតចៅសង្កាត់អូរចារ បានបង្ហាញពីភាពខុសគ្នា និងដូចគ្នារវាងការងារជាចៅសង្កាត់អូរចារ និងជាងអ្នកលក់អាហារ។
កាលពីម្សិលមិញ កញ្ញា ចាន់ពៅរ៉ូហ្ស៊េត បានសរសរក្នុងហ្វេសប៊ុកថា៖ អ្នកកាសែកសម្ភាសន៍ខ្ញុំដោយសួរថា៖ តើរវាងការងារជាចៅសង្កាត់ និងមកប្រកបមុខរបររកស៊ី តើទាំងពីរដូចគ្នា និងខុសគ្នាដូចម្តេច? កញ្ញា រ៉ូហ្ស៊េត ប្រាប់ថា៖ ចំណុចដូចគ្នា
-ការងារទាំងពីរដូចគ្នាត្រង់៖ ការងារជាចៅសង្កាត់គឺត្រូវយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត។
-ការងាររកស៊ីបើកហាងលក់ដូរ គឺយកចិត្តទុកដាក់បម្រើភ្ញៀវ(ប្រជាពលរដ្ឋ) ដូចគ្នា ចេះសុំការអធ្យាស្រ័យពីភ្ញៀវ បើសិនជាមួយកំហុសឆ្គងចំពោះភ្ញៀវ។
កញ្ញាបញ្ជាក់ថា៖ ទាំងការងារជាចៅសង្កាត់ ទាំងការងារជាម្ចាស់ហាង គឺខ្ញុំមានអារម្មណ៍ខ្លាច កាលនៅជាចៅសង្កាត់ខ្លាចធ្វើនិងបម្រើម្ចាស់ឆ្នោតមិនបានល្អគឺពលរដ្ឋឈប់បោះឆ្នោតឲ្យ។ ជាម្ចាស់ហាង ខ្លាចភ្ញៀវមិនពេញចិត្តក្នុងការបម្រើសេវា គឺខ្លាចភ្ញឿវឈប់ចូលពិសារនៅហាងនាងខ្ញុំទៀត។
ចំណែកឯចំណុចខុសគ្នាត្រង់៖
- ពេលបម្រើសេវាជូនប្រជាពលរដ្ឋ ប្រជាពលរដ្ឋឱ្យលុយ គឺ “អត់យក” ដាច់ខាត។ តែពេលបម្រើសេវាជូនភ្ញៀវមកពិសារនៅហាងនាងខ្ញុំ ពេលភ្ញៀវឱ្យលុយធីបគឺ “យក”។





