
ពុកមាត់ គឺរោមដែលដុះក្បែររឹមបបូរមាត់ខាងលើ ហើយកាលពីអំឡុងទសវត្សរ៍៦០ ឬ៧០ គេអាចស្តាប់ឮបទចម្រៀងមនោសញ្ចេតនាបែបកំប្លែងមួយបទ របស់អធិរាជសំឡេងមាស លោកស៊ីន ស៊ីសាមុត ដែលមានចំណងជើងថា អានុភាព នៃពុកមាត់ ហើយក្នុងបទចម្រៀងនេះ ភាគីខាងនារី គឺបានទាមទារឲ្យភាគីខាងបុរសកោរពុកមាត់ចេញសិន ប្រសិនបើ ចង់ថើបថ្ពាល់នាង ប៉ុន្តែ តាមរយៈសំឡេងដ៏ក្រអួនក្រអៅ នេះ បានតបទៅភាគីនារីវិញថា ពុកមាត់នេះ កោរមិនបានទេ ព្រោះវាជាអានុភាព ជាកម្លាំង ហើយបើកោរទៅវាអស់ខ្លាំង នាំខ្មាំងសត្រូវ មើលងាយ។
រឿងនេះគឺនិយាយទៅខាងភាគីបុរស យ៉ាងណាមិញប្រិយមិត្តប្រហែលជាកម្របានឃើញណាស់មែនទេ បើពុកមាត់នេះមាននៅលើមនុស្សស្រី? ហើយមានភាពប្លែកយ៉ាងណា?
តោះទៅមើលទាំងអស់គ្នា រូបរបស់ប្អូនស្រីម្នាក់ ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងបណ្ដាញសង្គមហ្វេសប៊ុក តាមរយៈរោមដែលដុះក្បែររឹមបបូរមាត់របស់នាង ៖








