header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា ស្ពានឆ្លងកាត់ទន្លេ ភ្នំពេញ-អរិយក្សត្រ និងភ្នំពេញ-ព្រែកតាកុយ ក្រសួងសា ធារណការបានសិក្សារួចរាល់នូវគម្រោងទាំងនេះ ខណៈដីនៅតំបន់នោះ កំពុងឡើងថ្លៃយ៉ាងខ្លាំង។

នៅក្នុងពិធីប្រកាស និងចុះហត្ថលេខា លើអនុស្សរណៈយោគយល់ (MOU) ស្តីពី “បើពិសាគ្រឿងស្រវឹង សូមកុំបើកបរ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០១៨” នៅថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ លោក ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា “ស្ពានអរិយក្សត្រ និងព្រែកតាកុយ ពីរហ្នឹង យើងខ្ញុំថា គម្រោងនេះបានសិក្សាហើយ ក៏ប៉ុន្ដែមិនទាន់បានដាក់ចូល នៅក្នុងគម្រោងស្នើសុំថវិកាពីប្រទេសចិនទេ ”។

លោកអះអាងថា នាពេលថ្មីៗនេះប្រទេសកូរ៉េ បានសន្យាជូន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ថាចង់សាងសង់ស្ពានមួយ នៅក្នុងប្រទេសកម្ពុជា ។ លោកថា សព្វថ្ងៃនេះនៅកម្ពុជា មានស្ពានដូចជា ស្ពានមិត្តភាព កម្ពុជា-ចិន និងស្ពានមិត្តភាព ជប៉ុន-កម្ពុជា ។

លោកបន្ដថា នៅកម្ពុជាមិនទាន់មាន ស្ពានមិត្តភាព កូរ៉េ-កម្ពុជា ទើបកូរ៉េធ្វើតាមការសន្យាចង់មានស្ពានមួយ នៅកម្ពុជា។ ជាពិសេសស្ពាន ភ្នំពេញ-អរិយក្សត្រ និងភ្នំពេញ-ភ្នំពេញ-ព្រែកតាកុយ ។

ឆ្លៀតឱកាសនោះផងដែរ លោក ស៊ុន ចាន់ថុល បានបន្ថែមថា ស្ពានឆ្លងកាត់ផ្លូវ និងមានជាបន្ដបន្ទាប់ទៀត បន្ទាប់ពីមានមួយចំនួន នៅក្នុងរាជធានីភ្នំពេញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post