
ភ្នំពេញ៖ តារាចម្រៀងស្រី ប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី បើទោះបីជាមានការមមាញឹកនឹងការងារយ៉ាងណាក្ដី ក៏តារាចម្រៀងអតីតដៃគូ ខេមរៈ សិរីមន្តរូបនេះ មិនភ្លេចកំដរប៉ាៗ ដែលជាម្ចាស់ជីវិត ពិសាអាហារថ្ងៃត្រង់ ដើម្បីបង្កើនភាពស្និទ្ធស្នាលរវាងឪពុក និងកូនឡើយ។
សូមជម្រាបជូនថា ឪពុករបស់តារាចម្រៀងស្រីរូបនេះ ត្រូវបានគេស្គាល់ថាជាមន្ត្រីយោធាឋានន្តរសក្កឧត្តសនីយ៍ត្រី នៅក្រសួងការពារជាតិ ដែលតែងបង្ហាញមុខជាញឹកញយ ជាមួយកូនស្រីសំណប់ចិត្ត ខ្លួន។

តាមរយៈគណនីហ្វេសប៊ុករបស់ នាង បានប្រាប់ថា ស្រលាញ់ប៉ាណាស់ អញ្ចឹងហើយបានជានាងខំឆ្លៀតពេលមានតម្លៃ មកជួបជុំគ្រួសារពិសារអាហារពេលថ្ងៃត្រង់។



