header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

លោក ហេង ដារី គឺជាតារា​ភាពយន្ដ​ជើង​ចាស់​ ដែលទទួលបានប្រជាប្រិយភាព និងការគាំទ្រខ្លាំង តាមរយៈសមត្ថភាពក្នុងការសម្តែង ទោះបីជាលោកបានចូលប្រឡូកក្នុងវិថីសិល្បះមិនតិចជាង ១០ ឆ្នាំហើយក្តី។ បើនិយាយអំពីជីវិតឯកជនរបស់លោកវិញ ក្រៅពីការងារសិល្បះ តារាសម្តែងរូបនេះ ក៏ជាមុខដំណែកក្នុងជួរមន្ត្រីប៉ូលីសនៃនាយកដ្ឋានតម្រួតបទបញ្ជានៃក្រសួងមហាផ្ទៃផងដែរ។

ស្រាប់តែកាលពីពេលថ្មីៗនេះ រូបថតជាច្រើនសន្លឹករបស់ លោក ហេង ដារី ត្រូវបានអ្នកនិយមលេងក្នុងបណ្តាញសង្គម ចែកចាយបន្តគ្នា ព្រោះតែពួកគេភ្ញាក់ផ្អើល និងគិតថា តើមារឿងអ្វីកើតឡើងទើប តារាសម្តែង លោក ហេង ដារី សុខៗស្រាប់តែធ្លាក់ខ្លួនរហូតធ្វើជាធ្វេីសន្តិសុខយាមហាងកាហ្វេបែបនេះទៅវិញ!

ទោះបីជាយ៉ាង ក៏មានការបកស្រាយថា រូបថតរបស់លោក ហេង ដារី ក្នុងឈុតបុគ្គលិកសន្តិសុខ ធ្វើមុខកម្សត់ទាំងនោះ តាមពិតគ្រាន់តែជា ឈុតសម្តែងមួយ ក្នុងរឿងភាគ និស្ស័យបងប្អូន របស់ផលិតកម្មខ្មែរមេគង្គ ដែលកំពុងសម្រុកថតបញ្ចប់។

មហាជនក៏សប្បាយចិត្តឡើងវិញ ក្រោយដឹងថានេះគ្រាន់តែឈុតសម្តែង ដោយហេតុថាមិនចង់ឃើញតារាសិល្បខ្មែរដែលឆ្នើមគឺ លោក ហេង ដារី ជួបរឿងអ្វីមិនល្អក្នុងជីវិត ដូចតារាសិល្បមួយចំនួននាពេលបច្ចុប្បន្ននោះឡើយ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post