
លោក ជុំ កុសល ទីប្រឹក្សាសម្តេច ហ៊ុន សែន បានសរសេរក្នុងហ្វេសប៊ុកថា៖ កំហុសធំពីរដែលលោក សម រង្ស៊ី បានធ្វើឡើងចំពោះជាតិគឺសក្តិសមនឹងទទួលបានងារជា «ជនក្បត់ជាតិ» ដូចខ្មោចឪពុករបស់ខ្លួនហើយ ។
- កំហុសទី១គឺ បានចុះកិច្ចព្រមព្រៀងជាមួយកុក សរ កាត់ខេត្តបួនឱ្យទៅចលនាDegar ម៉ុងតាញ៉ាដែលជាជនជាតិភាគតិចវៀតណាម ។
- កំហុសទី២ បានជួលឱ្យក្រុមហ៊ុនអាមេរិក សរសេរព័ត៌មានបំភ្លៃដើម្បីឱ្យបរទេសដាក់សម្ពាធសេដ្ឋកិច្ច កម្ពុជា ហើយបានប្រកាសថាជាជោគជ័យធំសម្រាប់ខ្លួននិងចលនាសង្គ្រោះជាតិ។ (នេះមិនរាប់បញ្ចូលនូវកំហុសជាច្រើនទៀតផង។
អតីតពិធីករទូរទស្សន៍ប៉ុស្តិ៍លេខ៣រូបនេះបន្ថែមថា៖ កំហុសទាំងពីរនេះគឺបានបង្ហាញយ៉ាងច្បាស់នូវអំពើក្បត់របស់សម រង្ស៊ី ដែលត្រូវតែកត់ត្រាក្នុងប្រវត្តិសាស្ត្រជាតិ ដើម្បីទុកឱ្យកូនខ្មែរជំនាន់ក្រោយបានដឹង។ ក្នុងដំណាក់កាលពីរសម័យកាលនៃរបបរាជានិយមកម្ពុជាគឺ
-លោក សម សារី ត្រូវបានសង្គមរាស្ត្រនិយមទី១របស់សម្តេចព្រះនរោត្តមសីហនុប្រកាសថាជា «ជនក្បត់ជាតិ » ។ ឯក្នុងរបបរាជានិយមថ្មីទី២នេះ លោក សម រង្ស៊ី ក៏បានធ្វើនយោបាយចូលក្នុងគន្លងផ្លូវខ្មោចឪពុកដដែល។ ដូច្នេះ យោងលើកំហុសនេះ លោកសម រង្ស៊ី គឺជា «ជនក្បត់ជាតិ»។ នេះជាការបញ្ចាក់របស់លោក ជុំ កុសល អតីតគ្រូបង្រៀនអក្សរសាស្ត្រខ្មែរ។

