header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ប្រទេសកម្ពុជា ប្រកាន់របបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ហើយការបោះ  ឆ្នោតប្រព្រឹត្តទៅតាមប្រព័ន្ធសមាមាត្រ ដោយយកគណបក្សនយោបាយជាតួឯកប្រកួតប្រជែង មិនអាចមានប្រទេសណាមួយមកជៀតជ្រែកបានឡើយ។ នេះបើតាមអះអាងរបស់អ្នកនំាពាក្យគណបក្សកាន់អំណាច។

លោក សុខ ឥសាន បានឲ្យដឹងតាមសារតេឡេក្រាមនៅថ្ងៃទី២១ មីនាថា បេក្ខភាពនាយករដ្ឋមន្ត្រីចេញពីគណបក្សឈ្នះឆ្នោត ហើយការជ្រើសរើសជាសិទ្ធិសម្រេចរបស់គណបក្សនិមួយៗដោយគ្មានអ្នកណាលូកលាន់បានឡើយ ដូច្នេះនាយករដ្ឋមន្ត្រីកាន់តំណែងយូរ ឬមិនយូរ អាស្រ័យលើការសម្រេចចិត្តរបស់ប្រជាជនបោះឆ្នោតគាំទ្រគណបក្សនោះ ឬយ៉ាងណាតែប៉ុណ្ណោះ មិនមានអ្នកណាចាប់បង្ខំបានជាដាច់ខាត។

នេះហើយជាលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា មិនអាចយកប្រជាធិបតេយ្យប្រទេសដទៃមកចាប់បង្ខំកម្ពុជាឲ្យអនុវត្តតាមបានជាដាច់ខាត។

ហេតុនេះ កុំមានការថ្នាំងថ្នាក់ ឬក៏ច្រណែននឹងសម្តេចតេជោ ហ៊ុន សែន ដែលបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា ដែលបានឈ្នះឆ្នោតច្រើនអាណត្តិមកហើយ សម្តេច ត្រូវធ្វើនាយករដ្ឋមន្ត្រីច្រើន អាណត្តិអ៊ីចឹងងហើយ ហើយបើប្រជាជននៅតែបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាតទៅទៀត សម្តេចតេជោនៅតែបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីតទៅទៀត តាមឆន្ទៈរបស់ប្រជាជនកម្ពុជា។

ករណីនេះ ទោះបីមានការដាក់ចំណាត់ថ្នាក់យ៉ាងណា ឬលាបពណ៌ថា ផ្តាច់ការយ៉ាងណា ក៏ស្រេចលើចិត្តអ្នកដាក់តែគ្មានសិទ្ធិរំលោភឆន្ទៈប្រជាជនកម្ពុជាបានជាដាច់ខាត។

លោក សុខ ឥសាន ក៏បានលើកឡើងថា នៅក្នុងប្រទេសប្រជាធិបតេយ្យអំណាចជារបស់ប្រជាជនហើយប្រទេសនិមួយៗនៅលើពិភពលោក មានប្រជាធិបតេយ្យដោយឡែកៗពីគ្នា អាស្រ័យលើការសម្រេចចិត្តរបស់ប្រជាជននៃប្រទេសនោះ ហើយដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។

ឧទាហរណ៍នៅសហរដ្ឋអាមេរិក មានប្រជាធិបតេយ្យបែបអាមេរិកប្រធានាធិបតីអាចកាន់តំណែងបានយ៉ាងយូរ២អាណត្តិមានរយៈពេល៨ឆ្នាំ។ អំណាចស្ថិតនៅលើប្រធានាធិបតីចង់ដកដាក់មន្ត្រីណា ស្រេចលើប្រធានាធិបតីរួមទាំមន្ត្រីតុលាការផង។

នៅប្រទេសចិន មានប្រជាធិបតេយ្យបែបចិន ដែលមានប្រជាជនប្រមាណ១៥០០លាននាក់។ ប្រជាជនចិនរីកចម្រើនតាំងពីហូបបបររហូតដល់ក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោក អាស្រ័យដោយប្រជាធិបតេយ្យបែបចិន។ ឥឡូវនេះ ប្រជាជនចិនបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ មិនកំណត់អាណត្តិប្រធានាធិបតី ដើម្បីបន្តនិរន្តរភាពនៃការដឹកនាំឲ្យមានការរីកចម្រើនជាប់។

ដូច្នេះ មិនអាចនិយាយថា ប្រជាធិបតេយ្យប្រទេសនេះល្អជាងប្រជាធិបតេយ្យប្រទេសនោះបានទ វាអាស្រ័យលើឆន្ទៈ និងការសម្រេចចិត្តរបស់ប្រជាជនប្រទេសនិមួយៗតែប៉ុណ្ណោះ។ គ្មានប្រទេសណា ឬ មជ្ឈដ្ឋានណា មានសិទ្ធិកំណត់ឲ្យយករូបមន្តអ្វីមួយតាមខ្លួនចង់បាននោះឡើយ។

លោកបញ្ជាក់ថា «ដូច្នេះ នៅប្រទេសប្រជាធិបតេយ្យ ប្រជាជននៅប្រទេសនោះ ជាអ្នកមានសិទ្ធិសម្រេចជោគវាសនាក្នុងក្របខ័ណ្ឌប្រជាធិបតេយ្យរបស់ប្រទេសខ្លួនផ្ទាល់ ហើយគ្មានប្រទេសណាផ្សេងអាចលូកដៃជ្រៀតជ្រែកបានជាដាច់ខាត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post