
នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ នេះ ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (UN) ដែលមានទីស្នាក់ការនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នឹងចេញសេចក្តីថ្លែងការណ៍រួម ស្តីពីស្ថានការណ៍សិទ្ធិមនុស្ស និងនីតិរដ្ឋ នៅប្រទេសកម្ពុជា។
ក្រុមប្រឹក្សាសិទ្ធិមនុស្ស មានរដ្ឋជាសមាជិកចំនួន ៤៧ប្រទេស តំណាងឲ្យតំបន់ ជាអាទិ៍៖ ទ្វីបអាហ្រ្វិក អាស៊ីប៉ាស៊ី ហ្វិក អាមេរិកឡាទីននិងការ៉ាបីន អឺរ៉ុបខាងលិច និងរដ្ឋផ្សេងទៀត ហើយនិងអឺរ៉ុបខាងកើត។ រដ្ឋជាសមាជិកអចិន្រ្តៃយ៍ទាំងនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) គឺ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស សាធារណរដ្ឋបារាំង សហព័ន្ធរ៉ុស្ស៉ី និងសាធារណរដ្ឋប្រជាមានិតចិន ក៏ជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សផងដែរ។
លោក មុត ចាន់ថា ជំនួយការលោក កឹម សុខា បានប្រាប់ឱ្យដឹងថា៖ រាជរដ្ឋាភិបាលនៃប្រទេស ញូវហ្សឺលេន (New Zealand) បានដើរតួយ៉ាងសំខាន់ ក្នុងការស្នើ និងគាំទ្រសេចក្តីថ្លែងការណ៍នេះ និងសេចក្តីសម្រេចនាពេល ខាងមុខ។



សូមរម្លឹកថា៖ កាលពីដើមខែមីនា ឆ្នាំ២០១៨ កន្លងទៅ កញ្ញា កឹម មនោវិទ្យា អនុប្រធានទំនាក់ទំនងសាធារណៈ របស់អតីតគណបក្សសង្គ្រោះជាតិ បានជួបជាមួយអនុរដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសញូហ្សឺលេន ដោយបានស្នើឱ្យប្រទេសញូហ្សាឡែន ជួយនាំមុខក្នុងការស្នើឱ្យមានសេចក្តីថ្លែងការណ៍រួម និងសេចក្តីសម្រេច ស្តីពីស្ថានការណ៍សិទ្ធិមនុស្សនៅប្រទេសកម្ពុជា។
