
ភ្នំពេញ៖ រឿងរ៉ាវរបស់ក្រុមហ៊ុន Facebook ដែលបានផ្ទុះឡើងកាលពីសប្ដាហ៍មុនដែរថា បណ្ដាញសង្គមមួយនេះបានធ្វើឲ្យបែកធ្លាយទិន្នន័យសម្ងាត់របស់អ្នកប្រើប្រាស់ ៥០ លានគណនីហើយបើទោះបីជាលោក Mark Zuckerberg ថៅកែFacebook បានចេញមុខសុំទោសជាសាធារណៈចំពោះបញ្ហានេះនៅលើទូរទស្សន៍ CNN និងបានសុំទោសលើកាសែតធំៗជាច្រើនទៀតយ៉ាងណាក៏ដោយ ក៏តម្លៃទីផ្សារហ៊ុនក្រុមហ៊ុន Facebook បានធ្លាក់ថ្លៃរហូតដល់ជាង១០ភាគរយ ។

ការធ្លាក់ថ្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Facebook នេះគឺជាមូលហេតុដែលធ្វើអោយទ្រព្យសម្បត្តិរបស់ថៅកែFacebooខាតបង់អស់ទឹកប្រាក់ប្រមាណ១ម៉ឺនលានដុល្លា។
យោងតាមគេហទំព័រ Bloomberg Billionaires Index បានចុះផ្សាយអោយដឹងថា ការបាត់បង់នេះធ្វើឲ្យទ្រព្យសម្បត្តិរបស់ Mark Zuckerberg ដែលបច្ចុប្បន្នត្រឹមតែ៦ម៉ឺន៥ពាន់លានដុល្លារ និងបានទាញទម្លាក់រូបលោកពីមហាសេដ្ឋីដែលមានជាងគេក្នុងលោកលំដាប់ទី ៥ មកស្ថិតនៅលំដាប់ទី ៧វិញ។ នេះជាតារាងមហាសេដ្ឋីទាំង៧ដែលមានជាងគេនៅលើពិភពលោក ៖លេខ១ លោក Jeff Bezos ជនជាតិអាមេរិកមានទ្រព្យសម្បត្តិ ១២ម៉ឺន៥ពាន់លានដុល្លារ ទី២លោក

Bill Gates ជនជាតិអាមេរិក មានទ្រព្យសម្បត្តិ ៨ម៉ឺន៩ពាន់លានដុល្លារ ទី៣លោក


Warren Buffett ជនជាតិអាមេរិកមានទ្រព្យសម្បត្តិ ៨ម៉ឺន២ពាន់លានដុល្លារ ទី៤លោក

Amancio Ortega ជនជាតិអេស្ប៉ាញមានទ្រព្យសម្បត្តិ ៦ម៉ឺន៨ពាន់លានដុល្លារ ទី៥លោក

Bernard Arnault ជនជាតិបារាំងមានទ្រព្យសម្បត្តិចំនួន៦ម៉ឺន៦ពាន់លានដុល្លារ ទី៦លោក

Carlos Slim ជនជាតិម៉ិចស៊ិចកូមានទ្រព្បសម្បត្តិចំនួន ៦ម៉ឺន៥ពាន់លានដុល្លារ ទី៧លោក

Mark Zuckerberg ជនជាតិអាមេរិកមានទ្រព្យសម្បត្តិ៦ម៉ឺន៥ពាន់លានដុល្លារ ៕




