Sponsor
រិទ្ធី

នៅព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ នេះ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកការដ្ឋានសាងសង់ និងធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិ លេខ៥ ពីខេត្តបាត់ដំបងឆ្ពោះទៅកាន់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលមានប្រវែង ៨៥គីឡូម៉ែត្រ។ ក្នុងពីធីថ្ងៃនេះ ក៏មានការចូលរួមពី លោក Hidehisa HORINOUCHI ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំ នៅកម្ពុជា និងសមាជិកនៃរដ្ឋាភិបាល ថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងរាប់ពាន់នាក់ផងដែរ។

សម្តេច ហ៊ុន សែន បាន​បញ្ជាក់ថា ការបោះឆ្នោត​នៅ​កម្ពុជា ដែល​ស្របតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​នេះ គឺ​មិនត្រូវ​ឲ្យ​មានការ​អាក់ខាន​ឡើយ ហើយក៏​មិនត្រូវ​ឲ្យ​មាន​ភាពអនាធិបតេយ្យ រាំងស្ទះ​ដែរ​។ ​កន្លងមក​សម្ដេច ហ៊ុន សែន បានប្រកាសថារាជរដ្ឋាភិបាល​មិន​ខ្វល់​ពី​បរទេស ដែល​ប្រកាស​មិន​ទទួលស្គាល់​ពី​ការបោះឆ្នោត​នោះទេ​។ សម្រាប់​នាយករដ្ឋមន្ត្រី ការបោះឆ្នោត​ប្រព្រឹត្តទៅ​ស្របតាម​រដ្ឋធម្មនុញ្ញ​នេះ ឲ្យ​តែមាន​ការគាំទ្រ និង​ទទួលស្គាល់​ពី​ប្រជាពលរដ្ឋ​ខ្មែរ គឺ​វា​គ្រប់គ្រាន់​ហើយ​។ 

សូមបញ្ជាក់ថាកន្លងមក ​អ្នកនាំពាក្យ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) បាន​បញ្ជាក់ថា ទោះជា​ចំនួន​ពលរដ្ឋទៅ​បោះឆ្នោត​ក្រោម​៥០​ភាគរយ​ក្តី ក៏​ចាត់ទុកជា​សំឡេង​បានការ ក្នុងការ​ជ្រើស​តំណាងរាស្ត្រ ឈ្នះឆ្នោត​ដឹកនាំ​រដ្ឋាភិបាល​ដែរ។ នោះ​ក៏​ព្រោះតែ​ច្បាប់បោះឆ្នោត​នៅ​កម្ពុជា មិនបាន​ចែង​ពី​ភាគរយ​នៃ​ចំនួន​អ្នកបោះឆ្នោត សម្រាប់​ចាត់ទុកជា​បានការ​។ ការបញ្ជាក់​របស់ គ​.​ជ​.​ប​ គឺឆ្លើយតប​ទៅនឹង​ក្តី​ព្រួយបារម្ភ​របស់​មជ្ឈដ្ឋាន​ទូទៅ ដែល​ប្រកាស​មិន​ទទួលលទ្ធផល​បោះឆ្នោត​នៅ​កម្ពុជា​។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor