
ភ្នំពេញ ៖ រាជ្យបុត្រអាសូរ្យ គឺជាតារាFacebook ដែលល្បីល្បាញមួយរបស់ក្រុមបក្សប្រឆាំងព្រោះតែតារាម្នាក់នេះហ៊ានជេប្រមាថនិងដុតរូបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីឬហៅថាបុរសខ្លាំងនៅកម្ពុជា ដោយគ្មានខ្លាចញញើតបន្តិចសោះឡើយ។ តើរាជបុត្រអាសូរ្យកាយដែលកំពុងតែរស់នៅសហរដ្ឋអាមេរិក ជាអ្នកណាពិតប្រាកដ មានដំណើមកំណើតនៅទីណា? ថ្ងៃនេះយើងសូមបង្ហាញេពីជីវប្រវត្តិពិតរបស់តារាពូកែខាងជេបុរសខ្លាំងកម្ពុជាសម្ដេច ហ៊ុន សែនដោយគ្មានខ្លាចរអានោះ។

រាជ្យបុត្រអាសូរ្យកាយ គឺជាឈ្មោះនៅក្នុងហ្វេសបុកតែប៉ុណ្ណោះ ។ឈ្មោះពិតរបស់ក្មេងសង្ហាម្នាក់នេះពិតប្រាកដគឺឈ្មោះ ទឹម សុជា ហៅ អាជូ។ គេកើតនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ១៩៩៤ នៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ មានបងប្អូន៥នាក់ មានត្រកូលផ្សេងគ្នារហូតដល់៤ ។ ទឹម សុជា មានមុខមាត់ស្អាតបាតដូចស្រ្តី ព្រោះគេជាភេទទី៣តាំងពីកំណើត«ខ្ទើយ»។ម្ដាយរបស់គេឈ្មោះ មាស សាតហៅយាយស៉ី អាយុ៥៨ឆ្នាំ មុខរបរលាងចានឱ្យថៅកែយួនម្ចាស់ហាងកាហ្វេលីងនៅអង្គតាសោមឈ្មោះ មិន ជាង។

ឪពុករបស់គេ មិនបានបញ្ជាក់ឈ្មោះពិតទេ តែអ្នកជិតខាងសង្ស័យថាជាកូនរបស់ពូង៉ោល អ្នកលេងភ្លេងប្រពៃណី មានន័យថា ទឹម សុជាកើតមកមិនស្គាល់មុខឪទេ។គេធ្លាប់រៀននៅវិទ្យាល័យសម្ដេច ហ៊ុន សែន អង្គតាសោមថ្នាក់ទី១០ តែកុហក់គេថាថ្នាក់ទី១២ ។
បើតាមFacebook ឈ្មោះ Sophea Sin បានបង្ហាញថា រាជបុត្រអាសូរ្យកាយគេបងប្អូនគេ៥នាក់គឺ៖
១-ទឹម សុជា ហៅអាជូ (អាសូរ្យ កាយ)
២-ណេង ធីតា ស្រី អាយុ៣០ឆ្នាំ
៣-ប៊ុន ថង ប្រុស អាយុ២២ឆ្នាំ
៤-ប៊ុន ឆៃយ៉ា ស្រីអាយុ១៧ឆ្នាំ
៥-ទូច ស្រីអូន ស្រី អាយុ១៦ឆ្នាំ ត្រូវបងប្អូនគេទាំង៥នាក់ខុសគ្នាទាំងអស់នេះអាចមានន័យថា ម្ដាយគេមានប្ដីច្រើននាក់។


អាសូរ្យ កាយ កាលនៅរៀន គឺធ្លាប់ធ្វើជាអ្នកលាងចាន ឱ្យភោជនីយដ្ឋានថ្មដា នៅផ្សារអង្គតាសោម ដោយលោកគ្រូនាយកសាលាឈ្មោះមនោ គាត់អាណិតជីវិតក្មេងអាវ៉ាសែម្នាក់នេះ ទើបគាត់ជួយរៀបចំឯកសារចាប់ឆ្នោត បានទៅរស់នៅអាមេរិក ដោយពុំនឹកគិតថា គេក្លាយជាអ្នកក្លាហានហ៊ានជេប្រមាថបុរសខ្លាំងនៅកម្ពុជានិងដុតរូបដោយមិនខ្លាចញញើតអីបន្តិចសោះ។
និយាយជារួមរាជបុត្រអាសូរ្យកាយគឺជាអ្នកគាំទ្រគណបក្សប្រឆាំងផ្កាប់មុខ ហើយក៏ជាសត្រូវជូជាតិរបស់ក្រុមអ្នកគាំទ្រគណបក្សប្រជាជនផងដែរ។ ដោយសារតែសកម្មភាពរបស់គេដែលហ៊ានជេប្រមាថនិងដុតរូបសម្ដេចតេជោ ហ៊ុន សែន នោះ អាជ្ញាធមានសមត្ថកិច្ចកំពុងតែស្វែងរកមុខដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមច្បាប់ ប្រសិនបើគេហ៊ានចូលមកក្នុងប្រទេសនោះ៕







