Sponsor
រិទ្ធី

លោក ស៊ន តារា អតីតគ្រូទស្សនវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ដែលកំពុងនិរទេសខ្លួននៅបរទេស បានពន្យល់ពីអត្ថន័យរបស់រូបថត៤សន្លឹក កំឡុងពេលនៃកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី កាលពីថ្ងៃទី១៦-១៨ ខែមីនា ឆ្នាំ២០១៨ កន្លងទៅថ្មីៗថា៖ រូប៤សន្លឹកបញ្ជាក់ពីអត្ថន័យជ្រៅជាងវាចារ

១. រូបមេដឹកនាំអាស៊ានទាំងអស់ជាមួយអូស្រ្តាលីគ្មានរូបហ៊ុន សែន។ វាហាក់ដូចជាបង្ហាញថា ការនិយាយជាមួយហ៊ុន សែន ដូចចាក់ទឹកលើក្បាលទា ជាមេដឹកនាំផ្តាច់ការមិនចុះសម្រុងនឹងគេ និងត្រូវគេបោះបង់ចោល។ ទោះជា   សម្តេចថាជាប់ទៅបង្គន់ តែនេះគឺជាកម្រងរូបភាពអនុស្សាវរីយ៍ប្រវត្តិសាស្ត្រតាំងក្នុងវិមាន រដ្ឋាភិបាលដែលគេត្រូវតែរង់ចាំគ្រប់វត្តមានមេដឹកនាំទើបថត។ នៅសេតវិមានរដ្ឋាភិបាលអាមេរិកក៏គ្មានរូបហ៊ុន សែនដែរ។

២. នាយករដ្ឋមន្រ្តីអូស្ត្រាលីទៅស្វាគមន៍មេដឹកនាំទាំងអស់ពីជណ្តើរយន្តហោះអមដោយក្បួនកិត្តយសផ្លូវរដ្ឋ។

៣. លោក ហ៊ុន សែន ត្រូវគេបញ្ជូនតំណាង និងសន្តិសុខទៅកាន់វ៉ាលីទទួលស្វាគមន៍គ្មានក្បួនកិតិ្តយសអមដូច មេដឹកនាំទាំងអស់។

៤. គ្មានមេដឹកនាំណាម្នាក់ចង់អង្គុយក្បែរហ៊ុន សែន។ ឃើញរូបថតខ្លះ ហ៊ុន សែន ថតសែលហ្វីជាមួយមេដឹកនាំនានាទំនង ជាគាត់ហ៊ុន សែន កេះសុំគេថត។

លោក ស៊ន តារា បានសួរថា ចុះអ្នកវិញយល់យ៉ាងចំពោះរូបថតទាំង៤សន្លឹកនេះ?

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor