header ads

Sponsor

Huawei

ភ្នំពេញ៖ បន្ទាប់ពីភាពជោគជ័យរបស់ស្មាតហ្វូនអេក្រង់លាត កាមេរ៉ា ៤ គ្រាប់ Huawei Nova 2i ក្រុមហ៊ុនHuawei បានបង្ហាញសាកល្បងនូវវត្តមាន ស្មាតហ្វូនស៊េរីថ្មីត្រកូល Y ឆ្នាំ 2018ក្នុងចំណោមតារាល្បីៗ និង អ្នកសារព័ត៌មាន កាលពីចុងសប្តាហ៏មុន។

កម្មវិធី “ការសាកល្បងប្រើប្រាស់លើកដំបូងស្មាតហ្វូនស៊េរីថ្មី Huawei Y9 2018 និង Huawei Y7 Pro 2018” ប្រព្រឹត្តិទៅនៅឯទីស្នាក់ការក្រុមហ៊ុន Huawei ផ្ទាល់ ដែលមានភ្ញៀវកិត្តិយស តារាល្បីៗ និងមិត្តអ្នកសារព័ត៌មាន សរុបជាង ៤០នាក់។ 

ថ្លែងក្នុងកម្មវិធីពិសេសនេះ លោក អែម យុទ្ធូ ប្រធានផ្នែកទីផ្សារជាន់ខ្ពស់ ប្រចាំ Huawei កម្ពុជាបានឲ្យដឹងថា ស្មាតហ្វូនជំនាន់ថ្មី ដែល ក្រុមហ៊ុន Huawei បានបង្ហាញនោះមានពីរម៉ូដែលគឺ Huawei Y7 Pro 2018 បំពាក់កាមេរ៉ា ៣គ្រាប់ និង Huawei Y9 2018 បំពាក់កាមេរ៉ា ៤គ្រាប់ ជាមួយនឹងសមត្ថភាពដ៏អស្ចារ្យ លើសពីតម្លៃ នឹកស្មានមិនដល់។ 

ដៃម្ខាងកំពុងតេស្តY7 Pro 2018 និងដៃម្ខាងទៀត​ លើក Y9 2018 ថតរូប Selfie លោក Vid Cooler និង វណ្ណ ផល្លី តារាចម្រៀងផលិតកម្មហង្សមាស បានសរសើរមិនដាច់ពីមាត់ថា “ស្មាតហ្វូន Huawei Y9 2018 និង Huawei Y7 Pro 2018 ពិតជាស្រស់ស្អាត ឡួយ អេក្រង់ធំទូលាយ ហើយកាមេរ៉ាថតរូបច្បាស់កប់”។

ចំណែកឯ អ្នកសារព័ត៌មានស្រី វ៉ាយ វត្តី វិញលាន់មាត់ថា “ស្មាតហ្វូនស៊េរីថ្មី Y Series នេះ ត្រូវចិត្តបងស្តូក ចាំមើលឲ្យតែចេញលក់ភ្លាម នឹងជាវភ្លេត! ស្រឡាញ់ណាស់”។
ស្មាតហ្វូន Huawei Y9 2018 គឺជាកំពូលស្មាតហ្វូនដែលផលិតតាមស្ដង់ដា និងស្របតាមតម្រូវការអ្នកប្រើប្រាស់ ជាពិសេសគុណភាពនៃការផលិត តួរខ្លួនស្រោបដោយលោហៈ អេក្រង់លាតដែលមានទំហំ 5.93” កម្រិត Aspect Ratio 18:9 និងកម្រិតបង្ហាញ Full HD+ FullView Display បំពាក់កាមេរ៉ាភ្លោះ ខាងមុខទំហំ 16MP+2MP និងខាងក្រោយទំហំ 13MP+2MP មានកម្លាំងថ្មធំ 4000mAh ប្រើបន្ទះឈីប Kirin 659 ប្រព័ន្ធAndroid 8.0 (Oreo)ចេញពីប្រអប់ស្រាប់ ជាមួយនឹង RAM 3GB និង ROM 32GB និងបន្ថែមមកនូវសេនស័រ ស្កេនម្រាមដៃលឿន ព្រមទាំងមុខងារដោះសោរ ដោយប្រើទម្រង់មុខផងដែរ។ កាន់តែអែម Huawei Y9 2018 មានជើងទម្ររដាក់ស៊ីមបានពីរ និង Micro SD card ១ (256G) និង ច្ចេកវិទ្យា Screenshot ដោយប្រើម្រាមដៃបីអូសចុះក្រោម (Three Finger Screen Shoot) ថែមទៀតផង។

ចំណែកឯ Y7 Pro 2018 ក៏ឡូយដែរ វាមានរូបរាងស្រស់ស្អា បំពាក់អេក្រង់លាតទំហំ 5.99” ដែលមានកម្រិតបង្ហាញ HD+ FullView Display ប្រើន្ទះឈីប Snapdragon 450 មាន RAM 3GB និង ROM 32GB ថ្មទំហំ 3,000mAh ដំណើរការដោយ Android Oreo។ ម្យ៉ាងវិញទៀត ក៏មានកាមេរ៉ាភ្លោះ នៅខាងក្រោយផងដែរ មានទំហំ 13MP+2MP រីឯកាមេរ៉ាមុខទំហំ 8MP ជាមួយនឹង Selfie Tonning Flash, AR lens រួមទាំងកម្មវិធី Multiple Photo Taking Mode។ ក្រៅពីនេះ Y7 Pro 2018 បំពាក់មុខងារដោះសោរ ដោយប្រើទម្រង់មុខ រហ័សទាន់ចិត្ត។ 

កាន់តែអែម Huawei Y9 2018 មានជើងទម្ររដាក់ស៊ីមបានពីរ និង Micro SD card ១ (256G) និង ច្ចេកវិទ្យា Screenshot ដោយប្រើម្រាមដៃបីអូសចុះក្រោម (Three Finger Screen Shoot) ថែមទៀតផង។


Huawei Y7 pro 2018 និង Huawei Y9 2018 នឹងមានវត្តមាននៅលើទីផ្សារកម្ពុជាក្នុងពេលឆាប់ៗនេះ ជាមួយនឹង តម្លៃដ៏ភ្ញាក់ផ្ទើល និងកាដូថែមជាទីគាប់ចិត្ត។ 

ព័ត៌មានប្រូម៉ូសិនថ្មីៗ៖ ទិញ Huawei nova 2i ភ្លាមឈ្នះរង្វាន់ធំ ឡេបថប់ Huawei Matebook X អតិថិជនដែលបានជាវស្មាតហ្វូន Huawei Nova 2i ចាប់ពីថ្ងៃផ្សាយដំណឹងតាម ផេកផ្លូវការ Huawei Mobile (KH) អាចចូលរួមផ្សងសំណាង កម្មវិធីចាប់ឆ្នោតរបស់ក្រុមហ៊ុន Huawei “WOW WOW! Buy & Win ឈ្នះអស់ស្ទះ WOW WOW! ទិញ ឈ្នះ” បានដោយគ្រាន់តែអនុវត្តន៏តាម លក្ខខណ្ឌ និងការណែនាំខាងដូចខាងក្រោមនេះ៖

1- Screen Shot IMEI រឺថតរូប Warranty Card ដែលមាន​បិត IMEI នៃទូរស័ព្ទ Huawei Nova2i របស់លោកអ្នកដែលទើបបានទិញ ហើយធ្វើការ Comment ជារូបភាពខាងក្រោមនេះ រឺ  ផ្ញើសារជារូបភាព តាម Inbox របស់​ Huawei Mobile (KH)

2- ការចាប់រង្វាន់នេះ ដោយ​ផ្សាយផ្ទាល់​(Live) តាម​ Huawei Mobile (KH) ធ្វើឡើងរៀងរាល់ 1 សប្តាហ៍ម្តង វេលាចន្លោះម៉ោង 4:30 ទៅ 5:30 ល្ងាច!

3- ការចូលរួមផ្សងសំណាងឈ្នះរង្វាន់នេះ បានតែអតិថិជនដែលបានទិញស្មាតហ្វូន Huawei Nova 2i ចាប់ពីថ្ងៃប្រកាសនេះតែប៉ុណ្ណោះ

4- ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការពិនិត្យលេខ IMEIs ថាជាផលិតផលផ្លូវការ រឺមិនផ្លូវការ  រឺអនុវត្តសមស្របតាម ​រឺមិនស្របតាមលក្ខខណ្ឌ !!

5- កម្មវិធីនេះ ចាប់ផ្តើមពីថ្ងៃនេះ ដោយចាប់ឆ្នោត 4 ដង​​ ក្នុង​ 1 សប្តាហ៍ម្តង រហូតដល់ចុងខែមេសា !​ ប្រញ៉ាប់ឡើងរង្វាន់មានកំណត់​ !! 

កាលវិភាគការចាប់ឆ្នោតផ្សងសំណាង​ ដែលផ្សាយផ្ទាល់​ Live តាម ​Huawei Mobile (KH) មាន​ដូចខាងក្រោម: 

(1) ការចាប់រង្វាន់​ លើកទី​ 1 ថ្ងៃ 27 មីនា 2018 នៅក្រុមហ៊ុន​ Huawei ដោយផ្ទាល់ 

(2) ការចាប់រង្វាន់​ លើកទី 2 ថ្ងៃ 03 មេសា 2018 នៅ Huawei Showroom ផ្សារទំនើបសូរិយាជាន់ទី 3 

(3) ការចាប់រង្វាន់​លើកទី 3 ថ្ងៃ 10 មេសា 2018 នៅ Huawei Showroom ផ្សារទំនើបសុវណ្ណាជាន់ទី 4 

(4) ការចាប់ឆ្នោត​ លើកទី 4 ថ្ងៃ 24 មេសា 2018 នៅ ក្រុមហ៊ុន​​ Huawei​ ដោយផ្ទាល់​​

**   IMEI ដែលមានសិទ្ធិចូលរួមក្នុងការចាប់ឆ្នោតផ្សងសំណាង គឺបានតែ IMEI ពីផលិតផលនាំចលូផ្លូវការដែលមានត្រាក្រុមហ៊ុនលើប្រអប់ និងមានបណ្ណ័ធានាត្រឹមត្រូវ ប៉ុណ្ណោះ 

** ​​​​  រយៈពេលផុតកំណត់ទទួល​ IMEIs គឺ 1 ថ្ងៃ​ មុនថ្ងៃចាប់ឆ្នោត នៃសប្តាហ៍នីមួយៗ

**   អតិថិជនមានសិទ្ធិឈ្នះរង្វាន់ច្រើនដង ផ្ញើ IMEI កាន់តែច្រើន មានឱកាសឈ្នះរង្វាន់កាន់តែច្រើន

**   IMEI ដែលផ្ញើមកហើយមិនទាន់ឈ្នះរង្វាន់ក្នុងការចាប់ឆ្នោតលើកទី 1 ក៍មានឱកាសឈ្នះរង្វាន់ 

      ក្នុងការចាប់ឆ្នោតផ្សងសំណាងសប្តាហ៍ក្រោយៗទៀត

អំពីក្រុមហ៊ុន Huawei Consumer BG
ផលិតផល និងសេវាកម្មរបស់ Huawei មានវត្តមានក្នុងប្រទេសច្រើនជាង 17០ ប្រទេស ហើយកំពុងនឹងត្រូវបាន ប្រើបាស់ដោយមួយភាគបី នៃប្រជាជនទូទាំងសកលលោក ដោយជាប់ជាក្រុមហ៊ុនស្មាតហ្វូនលក់ ដាច់ជាងគេបំផុត លំដាប់ថ្នាក់លេខ៣ ក្នុងឆ្នាំ ២០១៤។ ការិយាល័យ R&D ត្រូវបានរៀបចំឡើងលើទឹកដីសហរដ្ឋអាមេរិច អាល្លឺម៉ង់ ស្វីដិន រុស្ស៊ី ឥណ្ឌា និងចិន។ Huawei Consumer BG គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន Huawei ក្នុងចំណោមក្រុម ហ៊ុនទាំង៣ ហើយធ្វើការផលិត និងគ្រប់គ្រងលើស្មាតហ្វូន កំព្យូទ័រ និងtablets ឧបករណ៍ប្រើប្រាស់ដែលអាចពាក់ នឹងខ្លួនបាន និងសេវាផ្ទុកឯកសារលើអ៊ិនធើណិត (Cloud services) -ល-។ បណ្តាញជុំវិញសកលលោករបស់ Huawei ត្រូវបានបង្កើតឡើងអស់រយៈពេល ២០ឆ្នាំមកហើយ ក្រោមជំនាញផ្នែកទូរគមនាគមន៍ និងមានការប្តេជ្ញាក្នុងការនាំយក នូវបច្ចេកវិទ្យាទំនើបៗចុងក្រោយបង្អស់ ឲ្យអតិថិជនរបស់ខ្លួននៅជុំវិញពិភពលោក។

សម្រាប់​ព័ត៌មានបន្ថែម សូមចូលទៅកាន់៖​ http://consumer.huawei.com

សម្រាប់ព័ត៌មានថ្មីៗពី Huawei នៅកម្ពុជាសូមតាមដានជាមួយពួកយើងតាមរយៈ៖

Youtube link: www.youtube.com/c/HuaweiMobileKH អ្នកតំណាង៖ ង៉ោ ម៉េងហ៊ួង

Instagram link: www.instagram.com/huaweimobilekh លេខទូរស័ព្ទ៖ 010 44 99 06 / 092 47 69 75 Facebook: www.facebook.com/huaweimobilekh អ៊ីមែល៖ ngo.menghourng2@huawei.com

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post