
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) បានចេញសេចក្តីជូនដំណឹងស្តីពីការប្រារព្ធវេទិកាជួបជាមួយកម្មករ កម្មការិនីរោងចក្រកាត់ដេរ នេះបើយោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨។
វេទិកាជួបជាមួយកម្មករ កម្មការិនីរោងចក្រកាត់ដេរនេះ នឹងធ្វើនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ០៧:០០ ដល់ ១២:០០ ថ្ងៃត្រង់ នៅភោជនីយដ្ឋានទន្លេបាសាក់២ អគារលេខ៣៤ មហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នឹងធ្វើជាវាគ្មិន នាឱកាសនេះ។ សេចក្តីជូនដំណឹងនេះជូនដំណឹងដល់បងប្អូនសមាជិក និងអ្នកគាំទ្រគណបក្ស ព្រមទាំងសាធារណជនផងដែរ។
សូមបញ្ជាក់ថា លោក ខឹម វាសនា ធ្លាប់បានប្រកាសជាសាធារណៈថា លោកនឹងមិនឈរឈ្មោះជាបេក្ខភាពតំណាងរាស្ត្រនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ (បោះឆ្នោតសកល) នាខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះទេ។

