
"អាកូនពូជ" ជាបទចម្រៀងថ្មីពីតារាចម្រៀង ពៅ ពេជ្រ ទើបនឹង MV នាមុននេះបន្តិច តាមរយៈឆានែលយូធូរបស់លោកផ្ទាល់តែម្ដង ហើយក្រៅពីក្បាច់រាំដ៏សម្បូរបែបហើយនោះ MV ក្នុងបទចម្រៀងមួយបទនេះ ក៏មានឈុតឆាកកំប្លែង ផងដែរ។
ពៅ ពេជ្រ បានឲ្យដឹងថាបទចម្រៀង "អាកូនពូជ" គឺជាស្នាដៃនិពន្ធទំនុកច្រៀងថ្មីរបស់លោកផ្ទាល់ជាមួយ និងក្រុមការងារ ផលិតឡើងក្នុងគោលបំណងឲ្យពុកម៉ែបងប្អូនរាំលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ លោក សង្ឃឹមនឹងជឿជាក់ថាបទចម្រៀងមួយបទនេះ នឹងទទួលបានការគាំទ្រពីទស្សនិកជនជាក់ជាពុំខាន ព្រោះជាស្នាដៃនិពន្ធថ្មីរបស់កូនខ្មែរសុទ្ធសាធ។

បទចម្រៀង "អាកូនពូជ" និយាយរៀបរាប់ពីកូនពៅដែលឪពុកម្ដាយស្រឡាញ់ជាងគេក្នុងគ្រួសារ មិនបានខិតខំរៀនសូត្រនោះទេ ទៅរៀនម្ដងៗតែងតែបង្ករឿងដល់អ្នកគ្រូ និងមិត្តភ័ក្ដិរួមថ្នាក់ ប៉ុន្តែគ្រាន់តែជាការសម្ដែង ដើម្បីឲ្យមានភាពសប្បាយរីករាយប៉ុណ្ណោះ។
ទស្សនាកម្សាន្តទាំងអស់គ្នា៖

គួរបញ្ជាក់ថា ពៅ ពេជ្រ គឺជាតារាចម្រៀងឯករាជ្យមួយមិនស្ថិតនៅក្រោមផលិតកម្មណាមួយឡើយ ប៉ុន្តែទៅថ្ងៃខាងមុខមិនទៀងនោះទេប្រសិនបើមានផលិតកម្មណាមួយទាក់ទងមកលោក នឹងពិចារណា៕



