header ads

Sponsor

រិទ្ធី

នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ កន្លងទៅនេះ ក្រុមអតីតសមាជិកអតីតគណបក្សសង្គ្រោះជាតិដែលមានលោក អ៊ូ ច័ន្ទរ័ត្នជាតំណាង បានសរសេរលិខិតស្នើសុំទៅអគ្គនាយក អគ្គនាយកដ្ឋានពន្ធគារ ក្រសួងមហាផ្ទៃដើម្បីសុំចូលជួបលោក មាស សុវណ្ណារ៉ា លោក អ៊ុំ សំអាន និងអ្នក១០ផ្សេង នៅមណ្ឌលអប់រំកែប្រែ ព្រៃស (ម១) នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ខាងមុខ នៅម៉ោង០៨ និង៣០នាទីព្រឹក។

យោងតាមពាក្យស្នើសុំចូលជួបសួរសុខទុក្ខ របស់លោក អ៊ូ ច័ន្ទរ័ត្ន អតីតសមាជិកសភាអតីតគណបក្សសង្គ្រោះជាតិ ដាក់ជូនអគ្គនាយកដ្ឋានពន្ធនាគារ ហើយត្រូវបានអគ្គនាយកដ្ឋានពន្ធនាគារ ទទួលនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ម្សិលមិញនេះ បានឲ្យដឹងថាអ្នកដែលចូលរួមមានលោក អ៊ូ ច័ន្ទរ័ត្ន លោក ម៉ៅ មុន្នីវណ្ណ លោក កង គឹមហាក់ លោកជីវ កក្តា និងលោក សៀវ សុត។ ប៉ុន្តែមិនទាន់មានការឆ្លើយតបយ៉ាងណាពីសំណាក់អគ្គនាយកដ្ឋានពន្ធនាគារនៅឡើយទេ។ កន្លងមក អគ្គនាយកដ្ឋានពន្ធនាគារកម្រអនុញ្ញាតឱ្យមានការចូលសួរសុខទុក្ខអ្នកជាប់ឃុំរបស់គណបក្សប្រឆាំងណាស់។

សូមរំលឹកថា លោក មាជ សុវណ្ណារ៉ា រួមទាំងអតីតសកម្មអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ជាង១០នាក់ ផ្សេងទៀត បានជាប់ពន្ធនាគាររយៈពេលប្រមាណជា៤ឆ្នាំមកហើយ ក្រោយការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០១៣ ដែលជាប់ចោទរឿងប្រើហិង្សាលើសន្តិសុខខណ្ឌដូនពេញ នៅក្បែរស្ពាននាគ ជិតអតីតទីលានប្រជាធិបតេយ្យ ក្បែរវត្តភ្នំ។ ចំណែកឯ លោក អ៊ុំ សំអាន អតីតសមាជិកសភា បានជាប់ពន្ធនាគាររឿងក្លែងបន្លំឯកសារព្រំដែនកម្ពុជា-វៀតណាម។ 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post