header ads

Sponsor

ដោយ៖ អាម៉ាប៉ាប៉ាញ៉ូស

កាលពីពេលថ្មីនេះៗ Account Facebook អ្នកស្រី Pho Dana ត្រូវបានជនខិលខូចលួចយក មកគ្រប់គ្រង រួចក៏បញ្ជេញព័ត៌មានបរិហាកេរ្ដិ៍ អ្នកស្រីជាច្រើនជាមួយព្រះតេជគុណ មួយព្រះអង្គ នៅលើ បណ្ដាញសារព័ត៌មានមួយចំនួន នៅក្នុងប្រទេសកម្ពុជា នេះបើយោងតាម ការចេញផ្សាយ តាមអាខោន Ran Na ដែលជាម្ចាស់អាខោន Facebook Pho Dana ដែលត្រូវបានគេ Hack ។

ក្នុងនោះដែរក្រុមគ្រួសារលោកស្រី បានបញ្ជាក់ម្ដងទៀត ចំពោះហេតុការណ៍នេះ ដែលម្ចាស់អាខោន Pho Dana បើតាមការស្រាវជ្រាវ និងចាប់បាន គឺមានប្រភពចេញពីអាខោនឈ្មោះ ស្អប់ ទង្វើលអាក្រក់ ដែលចែកចាយដោយ Page «Popentertainment» ដែលយើងបានឃើញមួយភ្លែត និងចែកចាយចម្លងបន្ដ និងដាក់ Credit ដោយអាខោន Facebook ឈ្មោះ «តា. កញ្ចាស់» (តែគាត់លុបវិញហើយ ទំនងបន្ទាប់ពីដឹងដំណឹងថាមានគេរករឿង) នៅឡើយអាខោនឈ្មោះ «Panha Rin» ជាអ្នកយកសារព័ត៌មានរបស់ Page យើងទៅ ចែកចាយបន្ដ ដោយគិតថាជារឿងពិតទើបគេសរសេរហាក់ដូចជាមិនខ្លាច និងអាខោនដែលមានមុខពិតទៅទៀត ។ ខ្ញុំក៏ជឿជាក់ផងដែរថា អស់លោកអ្នកលេងហ្វេសប៊ុក បើចង់ធ្វើបាបនណាម្នាក់ បង្ខូចកិត្តិយសនណាម្នាក់ មិនបញ្ចេញអត្តសញ្ញាណនោះទេ គាត់គ្មានកំហុសឡើយក្នុងរឿងនេះ ព្រោះគាត់មិនបានដឹងរឿងពិត ដូចជាយើងខ្ញុំដែរ ។

ជាក់ស្ដែងមានអ្នកការពារព្រះសង្ឃនិង ស្រីម្នាក់ដែលជាប្រពន្ធរបស់បុរសដែលរករឿងសារព័ត៌មានរបស់យើង គាត់និយាយថា មានអ្នកខិលខូចយកហ្វេសប៊ុករបស់គាត់លេង (យើងមិនដឹងថាគាត់ខាងលោកឬខាងស្រី) នោះទេ ក៏ប៉ុន្តែមានបងម្នាក់បញ្ជាក់ថា ភិក្ខុ ច័ន្ទ សុភាពមានតែទូរស័ព្ទ Nokia N ចុចពិល ម៉េចនឹងមានអាខោន Facebook លេងទៅ? ប៉ុន្តែមិនពិតទេ លោកមានអាខោនហ្វេសប៊ុក សរសេរអក្សរយ៉ាងត្រង់ជួរថែមទៀតផង ដូចក្នុងរូបភាពចឹង ។

យើងខ្ញុំគិតថា រឿងបែបនេះ បើទោះជាដោះស្រាយក៏គ្មានលក្ខខណ្ឌយុត្តិធម៌សម្រាប់សារព័ត៌មានរបស់យើងនោះដែរ ព្រោះចោរបានរត់បាត់ទៅហើយ អ្នកនៅក្រោយរងឥទ្ធិពលអំពីចោរទៅវិញ គឺមិនសមនឹងទទួលទោសនោះឡើយ វាគ្រាន់តែជាកំហុសអចេតនាមួយប៉ុណ្ណោះ ដែលជឿលង់ទៅលើការបោកប្រាសរបស់ជនមួយចំនួន មិនមានចេតនាបង្កាច់បង្ខូចឲ្យលោកសង្ឃដែលមានឋានៈខ្ពង់ខ្ពស់ដូចជា ព្រះតេជគុណ ច័ន្ទ សុភាព ដែលជាសង្ឃត្រឹមត្រូវ និងប្រពន្ធរបស់លោកក្នុងរូបដែលរៀបការយូរឆ្នាំហើយនោះដែរ ។

ជាចុងក្រោយយើងសូមអភ័យទោសរាល់កំហុសឆ្គងដែលយើងបានសរសេរ ប៉ុន្តែយើងសូមប្រកាសថា យើងពុំបានស្គាល់ឈ្មោះរបស់ ព្រះតេជគុណ ច័ន្ទ សុភាព ឬប្រពន្ធរបស់លោកម្នាក់នោះដែរ ហើយរូបរបស់អ្នកនាងទៀតសោត គឺតាំងពី ២០១៧ មកម្លេះ គ្មានហេតុផលណាដែលនាងខូចឈ្មោះដោយសារព័ត៌មានមិនពិតទេ ព្រោះនាងជាមនុស្សស្អាតស្អំ ។ សូមអរគុណ និងអធ្យាស្រ័យ!

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post