កំពង់ស្ពឺៈ យ៉ាងហោចណាស់មានមនុស្ស២នាក់ បានស្លាប់ភ្លាមៗ និងមនុស្ស៣នាក់ បានរងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍ផ្ទុះគ្រាប់ នៅក្នុងបន្ទាយរថក្រោះ ACO ស្ថិតក្នុងខេត្តកំពង់ស្ពឺ។ ករណីផ្ទុះគ្រាប់នេះ មានស្លាប់ និងរបួសទាំងជនជាតិខ្មែរ និងអូស្ត្រាលី២នាក់។ អភិបាលខេត្តកំពង់ស្ពឺ លោក វី សំណាង ប្រាប់អង្គភាពសារព័ត៌មាន Cam Post នៅរសៀលថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមីនាមុនេះបន្តិចថា ពិតជាមានករណីផ្ទុះគ្រាប់ នៅក្នុងបន្ទាយរថក្រោះ ACO ប្រាកដមែន ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ករណីនេះ បណ្ដាលឲ្យមានមនុស្សស្លាប់២នាក់ ក្នុងនោះ ជនជាតិអូស្ត្រាលីម្នាក់ និងរបួសធ្ងន់ស្រាលចំនួន៣នាក់ (អូស្ត្រាលីម្នាក់) ដែលបច្ចុប្បន្នកំពុងសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។ លោកអភិបាលខេត្ត បានបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនជាតិអូស្ត្រាលី ២នាក់ ដែលជាភ្ញៀវទេសចរ ក្នុងនោះមានម្នាក់ ជាអ្នកជំនាញដោះមីននោះ បាននាំគ្នាចូលទៅលេងមិត្តភ័ក្ត ដែលជានាយទាហានខ្មែរ នៅក្នុងបន្ទាយ ACO ហើយធ្វើការបាញ់ស៊ីបលេង។ បន្ទាប់ពីបាញ់ស៊ីបរួចហើយ ទាំងជនរងគ្រោះ និងមិត្តភ័ក្ត្រសរុបគ្នា៥នាក់ បានដើរទស្សនកិច្ចក្នុងបន្ទាយ និងលើកកាន់គ្រាប់មិនទាន់ផ្ទុះសល់ពីសម័យសង្គ្រាម ដែលដាក់តាំងនៅក្នុងបន្ទាយ ក៏ធ្វើឲ្យផ្ទុះឡើង បណ្ដាលឲ្យមានមនុស្សស្លាប់ និងរបួសតែម្ដង។ ទោះបីជាបែបណា លោក វី សំណាង ថានៅកន្លែងកើតហេតុ ត្រូវបានហ៊ុំព័ទ្ធដើម្បីធ្វើការស៊ើបអង្កេតហើយ ដោយមិនឲ្យមនុស្សចូលនោះទេ ខណៈមេឃកំពុងតែធ្លាក់ភ្លៀងខ្លាំង។
Home
ព័ត៌មានជាតិ
Breaking News ៖ ស្លាប់២នាក់ របួស៣នាក់ ក្នុងហេតុការណ៍ផ្ទុះគ្រាប់នៅបន្ទាយ ACO ខេត្តកំពង់ស្ពឺ
Thursday, March 15, 2018
Breaking News ៖ ស្លាប់២នាក់ របួស៣នាក់ ក្នុងហេតុការណ៍ផ្ទុះគ្រាប់នៅបន្ទាយ ACO ខេត្តកំពង់ស្ពឺ
Tags
Share :
មតិ