Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កម្លាំងនគរបាលប៉ុស្តិ៍​ចាក់អង្រែក្រោម បាន​សហ​ការ​ជាមួយកម្លាំងនគរបាលខណ្ឌមានជ័យ បានធ្វើ​ការល្បាតត្រួតពិនិត្យនៅក្នុងមូលដ្ឋាន ខណៈពេលមកដល់​ចំណុច​ដីវាលទុកលូធំៗ ក្រោយក្រុមហ៊ុនលក់​រថយន្ត ​Mercedes ​ផ្លូវ​៦០ម៉ែត្រ ក៏បានប្រទះឃើញ​ជនសង្ស័យ​ ២នាក់ ដែលនាំគ្នាមករស់នៅពពាក់ពពូលគ្នាប្រើប្រាស់គ្រឿងញៀន ទើបសមត្ថកិច្ចឆែកឃើញវត្ថុតាងមួយចំនួន រួចឃាត់ខ្លួនជនសង្ស័យទាំង២នាក់ នាំទៅប៉ុស្តិ៍នគរបាលចាក់អង្រែក្រោមដើម្បីធ្វើសាកសួរបន្ត។

បើតាមលោក​វរសេនីយ៍ត្រី​ គង់ គា អធិការរងខណ្ឌមានជ័យ​ ទទួលបន្ទុក​អន្តរាគមន៍​​ បានប្រាប់ឲ្យ CAM POST ដឹងថា ការចុះល្បាតត្រួតពិនិត្យក្នុងមូលដ្ឋានខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង​៩៖៣០នាទីព្រឹក​ ថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ នៅចំណុច​ដីវាលដែលគេទុកលូធំៗ (ក្រោយក្រុមហ៊ុនលក់​រថយន្ត​មែក​សឺដេស) ស្ថិតតាមផ្លូវ​៦០ម៉ែត្រ ក្រុមទី១០ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

លោកអធិការរងទទួលបន្ទុកអន្តរាគមន៍បានឲ្យ CAM POST ដឹងទៀតថា ក្នុងនោះសមត្ថកិច្ចបានឃាត់​ខ្លួន​ជនសង្ស័យ​២នាក់​ ១-ឈ្មោះ មាស ច័ន្ទថា ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំ​នៅ​ផ្ទះគ្មានលេខ ​ផ្លូវ​លំ ភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានី​ភ្នំពេញ ។ ២-ឈ្មោះ ង្វៀង យាំងថាច ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិវៀតណាម មុខរបររើសអេតចាយ ទីលំ​នៅ​ផ្ទះជួល ​ផ្លូវ​បេតុង សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖ ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន)​១ កញ្ចប់ថង់តូច, ឧប​ករណ៍​សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងដាវកែច្នៃចំនួន២ដើម ​និងដែកចុងស្រួច១ដើម។​ 

បច្ចុប្បន្ន​​ជន​សង្ស័យទាំង២នាក់ ​​ត្រូវសមត្ថកិច្ចឃាត់​ខ្លួននៅ​អធិការដ្ឋាននគរ​បាល​ខណ្ឌមានជ័យ ដើម្បី​កសាង​​សំណុំ​រឿងចាត់តាមនីតិវិធី៕

វីដេអូ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor