
តាមរយៈគណនីហ្វេសប៊ុក កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ម្សិលមិញ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានសរសេរថា៖ មួយរយៈនេះក្រុងព្រះសីហនុយើងឧស្សាហ៍ដាច់ភ្លើង និងទឹកណាស់ ក្នុងនាមរដ្ឋបាលខេត្ត ខ្ញុំពិតជាអៀសខ្លួនខ្លាំងណាស់ តែមានតែការសុំការយោគយល់អធ្យាស្រ័យពីបងប្អូនប្រជាពលរដ្ឋយើង ព្រោះក្រុងយើងកំពុងតែសម្រុកអភិវឌ្ឈន៍ ដូច្នេះពេលសាងសង់ កាយដីពេលខ្លះប៉ះចំខ្សែរភ្លើង និងទុយោទឹក ដូច្នេះសុំបងប្អូនយើងអត់ទោសផង។ ដោយក្តីគោរពរាប់អានបំផុត។

សូមបញ្ជាក់ថា៖ ឯកឧត្តម យន្ត មីន ធ្លាប់ត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស្តីបន្តោសយ៉ាងស្ពឹកមុខ ដោយសារអវត្តមាននៅក្នុងពេលប្រជុំ។ បច្ចុប្បន្នខេត្តព្រះសីហនុ ត្រូវបានគេសង្កេតឃើញថាមានការកើនឡើងនូវជនជាតិចិន ដែលធ្វើឱ្យខេត្តមួយនេះជួបបញ្ហាមួយចំនួនធំ ពិសេសសន្តិសុខ សុវត្ថិភាព។


