Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ​ យុវជនម្នាក់ បានរងរបួសធ្ងន់ ហើយស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ​ ក្រោយពីរូបគេជិះម៉ូតូធំមួយគ្រឿងលឿនពេក ជ្រុលបុកជាមួយរថយន្តឡិចស៊ីស​ពេញទំហឹង​។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង​១១ព្រឹកថ្ងៃទី​២៧​ ខែ​មីនា​ ឆ្នាំ​ ២០១៨​ ស្ថិតនៅផ្លូវបេតុង​ ផ្លូវកែងបត់ចូលបូរីលឹម​ ឈាងហាក់​ ភូមិសំបួរ​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​។

អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា  មុនពេលកើតហេតុ គេឃើញយុវជនរងគ្រោះជិះម៉ូតូធំ​ម៉ាកយ៉ាម៉ាហា ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1GO 2121 តាមបណ្តោយផ្លូវបេតុង​ទិសដៅពីកើតទៅលិច​ លុះដល់ចំណុចផ្លូវកែងបត់ចូលបូរី​ លឹម​ ឈាងហាក់​ ក៏មានរថយន្តឡិចស៊ីស​ RX400​ ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2AT-8979 បើកបរទិសដៅបញ្ជ្រាសគ្នា រួចម៉ូតូក៏ជ្រុលទៅរថយន្តពេញទំហឹង បណ្តាលអ្នកបើកបរ​ម៉ូតូបោកក្បាលរបួសធ្ងន់ធ្ងរ ស្លាប់ពេលដឹកទៅដល់មន្ទីរពេទ ចំណែករថយន្តបានឈប់នៅកន្លែងកើតហេតុ​ ហើយម្ចាស់បានគេចបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះទៅដល់បានឲ្យ​ដឹងថា ជនរងគ្រោះឈ្មោះ​ ព្រំ សាបឿន ហៅតាក់ អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅខេត្តស្វាយរៀង​។ បន្ទាប់មក​សមត្ថកិច្ច បានធ្វើការវាស់វែង រួចប្រគល់ឲ្យ​មន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ​ រង់ចាំដោះស្រាយនៅពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor