
តាកែវ៖ បន្ទាប់ពីសម្ដេច សាយ ឈុំ ប្រមុខរដ្ឋស្ដីទីបានចេញព្រះរាជក្រឹតផ្ទេរភាកិច្ចលោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវអោយទៅបំរើការងារថ្មីនៅក្រសួងមហាផ្ទៃកាលពីម្សិលមិញនេះមក នៅព្រឹកថ្ងៃអង្គារ៏ ទី ២៧ ខែ មិនា ឆ្នាំ ២០១៨នេះ លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ បានបង្ហោះសាតាមFacebook «ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ» ដ៏គួអោយរំជួលចិត្ត។

នៅក្នុងសារដែលបង្ហោះលោកបានសសេរថា «ទោះបីខ្លួនខ្ញុំត្រូវបានផ្លាស់ទៅដល់ទីណាក៏ដោយ តែបេះដូងខ្ញុំនឹងនៅទីនេះក្នុងខេត្តតាកែវ ជាមួយបងប្អូនជានិច្ច!❤️❤️❤️❤️។ខ្ញុំនៅតែនឹក និងគោរពស្រឡាញ់បងប្អូនមន្ត្រីរាជការ សហការី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តតាកែវយើងដែល! ខេត្តតាកែវ ជាទឹកដីដែលខ្ញុំស្រឡាញ់ស្មើជីវិត!»
នៅក្នុងការបង្ហោះសារនោះអតីតអភិបាលខេត្តតាកែវវ័យក្មេងរូបនេះ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានចិត្តគោរព ស្រឡាញ់ និងអាណិតដល់លោក សូមមេត្តាកុំភ្លេចទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី 29/07/2018 ឲ្យបានឈ្នះភ្លូកទឹកភ្លូកដី ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រី រក្សាបានសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ!។



លោក ឡាយ វណ្ណៈ ក៏មិនបានភ្លេចនូវការគោរពថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ជាពិសេសសម្ដេចតេជោ ហ៊ុន សែន ដែលបានផ្តល់ឱកាសឲ្យលោកបានដឹកនាំខេត្តតាកែវរយៈពេលជាង ៤ឆ្នាំកន្លងមកនេះ និងសូមអរគុណចំពោះការគាំទ្រកន្លងមកពីសំណាក់បងប្អូនមន្ត្រីរាជការ សហការី កងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋទាំងអស់ចំពោះរូបលោកផងដែរ ហើយលោកក៏បាន
ជនពរលោក អ៊ូច ភា អភិបាលខេត្តតាកែវថ្មីឲ្យទទួលបានជោគជ័យដ៏ត្រចះត្រចង់ក្នុងការដឹកនាំខេត្តតាកែវអោយកាន់តែរីកចម្រើនទៅមុខកាន់តែខ្លាំអក្លាថែមទៀត។
សូមទស្សនាកម្រងរូបភាពសកម្មភាព លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ កន្លងមក៖

















