Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កាន់តែខិតជិតមកដល់បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរហើយ ជាមួយឱកាសនេះ ឃើញថាសឹងគ្រប់ផលិតកម្មបានចេញបទចម្រៀងប្លែកៗសម្រាប់តម្រូវចិត្តមិត្តយុវវ័យ តែបែរជាមិនសូវមានបទចម្រៀងដែលទាក់ទងនឹងប្រពៃណីជាតិសោះ រហូតដល់ លោក វិល្លាម អ្នកវិភាគបញ្ហាសង្គម​ដ៏មានប្រជាប្រិយក្នុងបណ្ដាញសង្គម បានបង្ហោះសារមួយ ហាក់ហួសចិត្ត ព្រោះបុណ្យប្រពៃណីជាតិ បែរជាមានក្បាច់រាំសុទ្ធតែសត្វសឹងគ្រប់ប្រភេទទៅវិញ ។

ក្នុងសារនោះលោកបានរៀបរាប់ថា៖ 

ចូលឆ្នាំថ្មីគឺប្រពៃណីជាតិ និងជាប្រពៃណីរបស់មនុស្ស មិនមែនប្រពៃណីសត្វទេ រាំក្បាច់មនុស្សអត់បានទេហ្អី ដល់តែរាំក្បាច់សត្វទេីបបានមែនទេ ? 😂😂

អាស្រ័យហេតុនេះសូមផលិតករមេត្តាតែងនិពន្ធបទមនុស្សដេីម្បីរាំកំសាន្តបានហេីយ មិនបាច់ដល់ក្បាច់សត្វទេ នេះមានទាំងក្បាច់សេះ ក្បាច់ក្ងោក ក្បាច់មាន់ ក្បាច់ជ្រូកខ្វៃ អីណាណីខ្លះទេ ឡេីងវ៉ល់

ហេីយខាងក្រសួងវប្បធម៌មេត្តាបេីកភ្នែកមេីលៗផង វាមិនដែលអាណាចូលឆ្នាំខ្មែរមួយទាំងមូលលឺសូរតែក្បាច់សត្វរហូតនោះ

សត្វវាគ្មានចេះចូលឆ្នាំស្អីវាទេ កុំលេីកតម្កេីងវាពេក
 

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor